ចិន៖ រូបតុក្កតាយក្ស តួអង្គក្នុងរឿងគំនូរជីវចលរបស់ជប៉ុនឈ្មោះ Pikachu ត្រូវបានគេមើលឃើញពីលើអាកាសនៅកណ្ដាលវាលស្រែមួយ ក្នុងភូមិ Zhaolou ក្រុង Liuzhang ខេត្ដ Henan ប្រទេសចិន។ រូបភាពនេះ បានធ្វើឲ្យភ្ញៀវទេសចរមានការភ្ញាក់ផ្អើល ហើយវាបានជួយបង្កើនប្រាក់ចំណូលដល់ប្រជាជននៅទីនោះទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរូបតុក្កតាដែលអណ្ដែតខ្លួននៅលើវាលស្រូវ ដ៏ស្រស់ស្អាតនេះ បានក្លាយជាផ្នែកមួយនៃទេសភាពជនបទ ប៉ុន្ដែវានឹងបាត់ទៅវិញកំឡុងខែតុលា នៅពេលដែលស្រូវចាប់ផ្ដើមប្រមូលផល ហើយពេលនោះ ពណ៌បៃតងនឹងប្ដូរទៅជាពណ៌លឿងវិញផងដែរ។
យ៉ាងណាមិញ អភិបាលក្រុង លោក Jia Wenbing បាននិយាយថា៖
រូបតុក្កតានេះ បានបង្កើនកេរ្ដិ៍ឈ្មោះ និងលើកកម្ពស់ដល់ការលក់។
លោកបន្ដទៀតថា៖
អង្កររបស់យើងឥឡូវបានលក់ឲ្យទៅអតិថិជននៅឆ្ងាយៗដូចជា ខេត្ដ Jiangsu និងក្រុង Shanghai។ ហើយមិនតែប៉ុណ្ណោះ តម្លៃរបស់វាបានកើនឡើងប្រហែលពី ៤យ័ន (០.៥៧ដុល្លារអាមេរិក) ដល់ជាង ២០យ័ន (២.៨៦ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាម។ រូបតុក្កតានេះ មិនត្រឹមតែធ្វើឲ្យយីហោរបស់យើងល្អប្រសើរប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យអ្នកស្រុកមានជីវភាពធូរធារផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
