ទោះដល់វ័យចូលនិវត្តន៍ហើយមែន តែអ្នកនិពន្ធរូបនេះ នៅបន្តខិតខំបង្កើតសៀវភៅ ជាកេរ្តិ៍ដល់យុវវ័យជំនាន់ក្រោយ!

//s5.kh1.co/7a/7a1789d22ce19086280e75892905670c19863df2.jpg
ប្រលោមលោក & អប់រំ

 ២៩-កក្កដា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ដូចដែលប្រិយមិត្ត ជាអ្នកនិយមចូលចិត្តតាមដានអានសៀវភៅ បែបលក្ខណៈយុទ្ធសាស្រ្ដ សម្រាប់អាជីវកម្មនានា និងជាពិសេសសៀវភៅជម្រុញលើកទឹកចិត្ត ដោយក្នុងនោះអ្នកមួយចំនួន ប្រាកដជាធ្លាប់បានឮ ឃើញ និងបានស្គាល់ពីទឹកដៃនិពន្ធ របស់អ្នកនិពន្ធជើងចាស់ល្បីឈ្មោះរូបនេះរួចហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នាពេលថ្មីៗនេះ លោក បណ្ឌិត យិន ឆេង ស៊ន ដែលជាអ្នកនិពន្ធដ៏ឆ្នើមរូបនេះ ក៏បានអនុញ្ញាតផ្ដល់ការសម្ភាសន៍ដោយផ្ទាល់ជាមួយនឹងក្រុមការងារ ខ្មែរឡូត ដោយក្នុងនោះក៏បានលើកយកមកនូវ រឿងរ៉ាវផ្ទាល់ខ្លួនដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួន ដែលគ្រប់គ្នាចង់ដឹងផងដែរ។

 បណ្ឌិត យិន ឆេង ស៊ន 
 បណ្ឌិត យិន ឆេង ស៊ន 

កុំឲ្យខាតពេលយូរ តាមដានទាំងអស់គ្នា៖

លោក បណ្ឌិត យិន ឆេង ស៊ន ជាអ្នកនិពន្ធ មកពីសៀវភៅនៃការចែករំលែក (Sharing Book )។

+ ប្រវត្តិការងារ

លោកគ្រូ ជាអតីតបុគ្គលិកក្នុងក្រសួងពាណិជ្ជកម្ម​ ក្នុង១៩៨៦ ដល់១៩៨៩ ហើយនាចុងឆ្នាំ​​១៩៨៩​ លោក បណ្ឌិត យិន ឆេងស៊ន ក៏បានទៅបន្តយកថ្នាក់សិក្សាបណ្ឌិត នៅឯអតីតសហភាពសូវៀត ក្រោយត្រលប់ពីបញ្ចប់ការសិក្សានៅទីនោះ លោក​ក៏បានចូលធ្វើការ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រហូតដល់ឆ្នាំ១៩៩៥ ហើយនៅក្នុងឆ្នាំ១៩៩៦ ទៅដល់១៩៩៨ ក៏បានចូលមកធ្វើការនៅក្នុងគម្រោងយុទ្ធសាស្រ្តអភិវឌ្ឍន៍ទន្លេសាប របស់គណៈកម្មការមេគង្គ ហើយក្រោយមកក៏បានផ្ទេរមកធ្វើការក្នុងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពីឆ្នាំ១៩៩៩ ដល់ ឆ្នាំ២០១៧​ ហើយលោកក៏បានចូលនិវត្តន៍​។

+ប្រវត្តិនៃការចាប់ផ្ដើមអាជីពជាអ្នកនិពន្ធ

មូលហេតុនៃការចាប់ផ្ដើមក្លាយជាអ្នកនិពន្ធសៀវភៅ ដោយសារតែទី១ ទាក់ទងនិងការបង្រៀនរបស់លោក ក្នុងគោលបំណងឲ្យការបង្រៀននេះ មានភាពទូលំទូលាយ នៅក្នុងការផ្ទេរចំណេះទៅដល់ប្អូនៗ រីឯមួយផ្នែកទៀត ដោយសារតែលោក មានចំណង់ចំណូលចិត្តផ្នែកនិពន្ធ ដោយសៀវភៅមួយចំនួន លោកបានសរសេរជាលក្ខណៈ ការសិក្សារិះគន់ដើម្បីស្ថាបនានៅក្នុងសង្គម និងផ្លាស់ប្ដូរផ្នត់គំនិតរបស់មនុស្សជាដើម។ 

 បណ្ឌិត យិន ឆេង ស៊ន 
 បណ្ឌិត យិន ឆេង ស៊ន 

+ស្នាដៃនិពន្ធកន្លងមក 

លោកគ្រូ យិន ឆេងស៊ន បាននិពន្ធ និងចេញផ្សាយសៀវភៅ ប្រហែលជា ១២​ ទៅ១៣ក្បាល​ ដោយក្នុងនោះសៀវភៅដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំង មានដូចជាសៀវភៅ«កុំធ្វើអាជីវកម្មតាមអារម្មណ៍ »​ និង «គម្ពីរដឹកនាំជីវិតឲ្យរីករាយ»​រួមនិងសៀវភៅមួយចំនួនផ្សេងទៀតផងដែរ ។

+កត្តាផលវិបាក

ផលវិបាកអាចទាក់ទងដូចជាពេលវេលារបស់លោក និងជាពិសេសប្រសិនបើចង់និពន្ធ និងស្រាវជ្រាវ ទាក់ទងនិងអាជីវកម្មអ្វីមួយ គឺហាក់មានការខ្វះខាតទិន្នន័យច្រើន ដែលធ្វើឲ្យការនិពន្ធ និងបោះពុម្ភផ្សាយសៀវភៅមួយចំនួន អាចនឹងមានការខ្វះចន្លោះផងដែរ។

+សំណូមពរ និងសារចែករំលែក

លោកក៏បានសំណូមពរ ឲ្យយុវជនដែលជាទំពាំងស្នងឬស្សី និងក្ដីសង្ឃឹមរបស់ប្រទេសជាតិ ឲ្យខិតខំក្រេបយកចំណេះដឹង ដែលទទួលបានពីសង្គម និង គ្រិះស្ថានសិក្សានានា និងមួយទៀតជា​ការខិតខំដោយខ្លួនឯងផ្ទាល់ តាមរយៈការស្ដាប់ និងជាពិសេសការអានតែម្ដង។

+ ចំណាប់អារម្មណ៍សម្រាប់ ព្រឹត្តិការណ៍ Book Friday

ក្នុងនាមលោកជា អ្នកនិពន្ធ និងជាអ្នកចូលរួមផ្ដួចផ្ដើម ក្នុងកម្មវិធី Book Friday របស់ App L192 រូបលោក ពិតជាត្រេកអរជាខ្លាំង និងស្វាគមន៍ រួមទាំងអរគុណចំពោះ App L192 ដែលរៀបចំឲ្យមានប្រម៉ូសិនដ៏ពិសេសនេះ ព្រោះលោកសង្កេតឃើញថានាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋរបស់យើងមួយចំនួនធំ មិនសូវជាបានចំណាយពេលទៅលើការអានសៀវភៅច្រើនទេ។

 បណ្ឌិត យិន ឆេង ស៊ន 
 បណ្ឌិត យិន ឆេង ស៊ន 

បើទោះសព្វថ្ងៃមានបណ្ដាញសង្គមក៏ពិតមែន ហើយនៅលើបណ្ដាញក៏មានចំណុចខ្លះអាចផ្ដល់ជាផលប្រយោជន៍ ដោយមានការស្រាវជ្រាវត្រឹមត្រូវ ប៉ុន្តែមានពត៌មានខ្លះ ហាក់គ្មានការពិត និងគ្មានមូលដ្ឋានត្រឹមត្រូវ ដោយមួយចំនួនខុសទាំងស្រុងតែម្ដង។ លោកបន្តទៀតថា ដោយឃើញក្នុងសង្គមនាពេលបច្ចុប្បន្ន វប្បធម៌នៃការអានសៀវភៅដែលមានអត្ថប្រយោជន៍ មិនមានការចាប់អារម្មណ៍ ដូច្នេះការរៀបចំកម្មវិធី Book Friday របស់ App L192 នេះ អាចជាឪកាសល្អមួយ ក្នុងការជួយលើកស្ទួយវិស័យការអានផងដែរ។

 ហើយជាចុងក្រោយលោក ក៏សំណូមពរឲ្យប្រិយមិត្តទាំងអស់ ចូលរួមគាំទ្រ ដោយចូលទៅកាន់ App L192 ស្វែងរកសៀវភៅ​ណាមួយ ដែលជាតម្រូវការ ដោយនឹងមានការបញ្ចុះតម្លៃចាប់ពី ២០ ដល់ ៥០ភាគរយ ចាប់ថ្ងៃទី៣១​ ខែកក្កដា ឆ្នាំ២០២០ ដល់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០នេះ៕

ព្រឹត្តិការណ៍ Book Friday
ព្រឹត្តិការណ៍ Book Friday
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T