តោះ! មកស្គាល់តារា K-Pop ទាំង ៦ ដួងដែលមានដើមកំណើតមកពីប្រទេសថៃ (មានវីដេអូ)

//s5.kh1.co/22/2219040688e2d1454b270b70536a6405ca458d43.jpg
នារី

 ២៩-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ជារឿងធម្មតាទៅហើយសម្រាប់អ្នកដែលគ្មានដើមកំណើតរស់នៅប្រទេសកូរ៉េខាងត្បូងក៏ដូចជាមិនជាប់សញ្ជាតិកូរ៉េនោះបានចូលរួមវិស័យ Korean Pop ឬ K-Pop ប្រចាំប្រទេសកូរ៉េខាងត្បូង។

ថៃ៖​ ជារឿងធម្មតាទៅហើយសម្រាប់អ្នកដែលគ្មានដើមកំណើតរស់នៅប្រទេសកូរ៉េខាងត្បូងក៏ដូចជាមិនជាប់សញ្ជាតិកូរ៉េនោះបានចូលរួមវិស័យ Korean Pop ឬ K-Pop ប្រចាំប្រទេសកូរ៉េខាងត្បូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេសគឺមានតារា K-Pop ល្បីៗច្រើនណាស់ដែលមានដើមកំណើតមកពីប្រទេសថៃដែលពួកគេសម្រេចក្តីស្រមៃរបស់ខ្លួនដោយពួកគេបានបង្កើតនូវឥទ្ធិពលរបស់ខ្លួនក្នុងវិស័យ K-Pop នេះដោយទទួលបានការគាំទ្រជាខ្លាំងពីសំណាក់អ្នកគាំទ្រមិនថាក្នុងប្រទេសកូរ៉េខាងត្បូង ឬប្រទេសដើមកំណើតរបស់ខ្លួនឡើយក៏ដូចជាទូទាំងសកលលោកផងដែរ។

តោះ! មកស្គាល់តារា K-Pop ទាំង ៦ ដួងដែលមានដើមកំណើតនៅប្រទេសថៃ៖

១. LISA មកពីក្រុម BLACKPINK
LISA
LISA

LISA មានវ័យ ២៣ ឆ្នាំកើតនៅថ្ងៃទី២៧​ ខែមីនា ឆ្នាំ១៩៩៧ នៅទីក្រុងបាងកក ប្រទេសថៃ ដែលសព្វថ្ងៃនាងជាសមាជិកក្រុម BLACKPINK។ នាងបានចូលរួមជាមួយផលិតកម្ម YG Entertainment កាលពីខែមេសា ឆ្នាំ២០១១។

វិដេអូសម្តែងរបស់ LISA
២. BamBam មកពីក្រុម GOT7
BamBam
BamBam

BamBam មានវ័យ ២៣ ឆ្នាំដោយលោកកើតនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ១៩៩៧ នៅទីក្រុងបាងកក ប្រទេសថៃ ដែលសព្វថ្ងៃលោកជាសមាជិកក្រុម GOT7។ លោកបានចូលរួមជាមួយផលិតកម្ម JYP Entertainment កាលពីឆ្នាំ២០១០។

វីដេអូសម្តែងរបស់ BamBam
៣. Ten មកពីក្រុម NCT, WAYV និង SuperM
Ten
Ten

Ten មានវ័យ ២៤ ឆ្នាំកើតនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ១៩៩៦ នៅទីក្រុងបាងកក ប្រទេសថៃ ដែលសព្វថ្ងៃលោកជាសមាជិកក្រុម WAYV និង SuperM។ លោកបានចូលរួមជាមួយផលិតកម្ម SM Entertainment កាលពីឆ្នាំ២០១៣។

វីដេអូសម្តែងរបស់ Ten
៤. Minnie មកពីក្រុម (G)I-DLE
Minnie
Minnie

Minnie មានវ័យ ២៣ ឆ្នាំកើតនៅថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៩៧ នៅទីក្រុងបាងកក ប្រទេសថៃ ដែលសព្វថ្ងៃនាងជាសមាជិកក្រុម (G)I-DLE។ នាងបានធ្វើដំណើរមកកាន់ប្រទេសកូរ៉េខាងត្បូងនាឆ្នាំ ២០១៥ បន្ទាប់ពីនាងបានឈ្នះកម្មវិធីប្រឡងរបស់ផលិតកម្ម Cube Entertainment ក្នុងប្រទេសថៃ។

វីដេអូសម្តែងរបស់ Minnie
៥. Sorn មកពីក្រុម CLC
Sorn
Sorn

Sorn មានវ័យ ២៣​ ឆ្នាំកើតនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៩៦ នៅប្រទេសថៃ ដែលសព្វថ្ងៃនាងជាសមាជិកក្រុម CLC។ 

វីដេអូសម្តែងរបស់ Sorn
៦. Nichkhun មកពីក្រុម 2PM
Nichkhun
Nichkhun

Nichkhun មានវ័យ ៣២ ឆ្នាំកើតនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៨៨ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលលោកគឺជាសមាជិកក្រុម 2PM។ លោកបានចូលរួមជាមួយផលិតកម្ម JYP Entertainment កាលពីឆ្នាំ ២០០៦ និងបង្ហាញខ្លួនលើកដំបូងជាមួយក្រុម 2PM ក្នុងខែកញ្ញា ឆ្នាំ២០០៨៕

វីដេអូសម្តែងរបស់ Nichkhun
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T