ក្រុមអ្នកគាំទ្រ នាំគ្នាជួលឡានស្ទួច ដើម្បីបានឈរទស្សនាការប្រណាំងល្បឿនលឿន និងរក្សាគម្លាតសង្គម (មានវីដេអូ)

//s5.kh1.co/bd/bd86e9ab917b03246ddce347422b2f4d3fa29e80.jpg
សង្គម

 ២៩-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រុមអ្នកគាំទ្រ បានជួលឡានស្ទួច ដើម្បីឈរទស្សនាការប្រណាំងល្បឿនលឿនថ្នាក់ជាតិ និងរក្សាគម្លាតសង្គម កំឡុងពេលវីរុសកូរ៉ូណាកំពុងរាតត្បាត។

ប៉ូឡូញ៖ កាលពីថ្ងៃអាទិត្យទី១៩ ខែកក្កដាកន្លងទៅថ្មីៗនេះ ក្រុមអ្នកគាំទ្រ បានជួលឡានស្ទួច ដើម្បីឈរទស្សនាការប្រណាំងល្បឿនលឿនថ្នាក់ជាតិ និងរក្សាគម្លាតសង្គម កំឡុងពេលវីរុសកូរ៉ូណាកំពុងរាតត្បាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពព័ត៌មានបានឲ្យដឹងថា ពហុកីឡដ្ឋាននោះមានឈ្មោះថា Zuzlowy Motor Lublin ស្ថិតក្នុងប្រទេសប៉ូឡូញ ដែលអាចផ្ទុកមនុស្សបានរហូតដល់ទៅ១៣,០០០នាក់។ តែយ៉ាងណាក្ដី ខាងពហុកីឡាដ្ឋាន បានអនុញ្ញាតឲ្យមនុស្សចូលទស្សនាត្រឹមតែ២៥ភាគរយប៉ុណ្ណោះ ដើម្បីបង្ការពីការឆ្លងវីរុសកូរ៉ូណា។

ដោយមិនចង់ខកខាន ក្រុមអ្នកគាំទ្រ បានជួលឡានស្ទួចចំនួន២១គ្រឿង ដើម្បីឲ្យពួកគេអាចឈរទស្សនាការប្រណាំងពីក្រៅពហុកីឡដ្ឋានបាន ដែលស្ទួចឡើងទៅលើកម្ពស់ប្រមាណ២០ម៉ែត្រឯណោះពីដី។

យ៉ាងណាមិញ ការជួលឡានស្ទួច ដើម្បីបានទស្សនាការប្រណាំងមិនមែនជាលើកដំបូងនៅពហុកីឡដ្ឋាន Zuzlowy Motor Lublin ឡើយ។ ហើយគេរំពឹងថា នាខែសីហាខាងមុខនេះ មនុស្សចំនួន៥០ភាគរយនឹងត្រូវបានអនុញ្ញាតឲ្យចូលទស្សនាក្នុងពហុកីឡដ្ឋានផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ពហុកីឡដ្ឋាន
ពហុកីឡដ្ឋាន
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T