ប៉ែន ចំរ៉ុង យកចិត្តប្រពន្ធខ្លាំង ខណៈដល់ពេលសម្រាលកូន ប៉ុន្មានខែទៀត

//s5.kh1.co/b4/b4ccd000d646d3f8d61aeefe053eda168baf2ecf.jpg
តារា & កម្សាន្ដ

 ២៨-កក្កដា-២០២០ ១០ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ មិនយូរមិនឆាប់ តារាសម្តែង និងជាពិធីករ លោក ប៉ែន ចំរុង នឹងជួបមុខកូនសំណព្វរបស់លោក នៅក្នុងខែកញ្ញានេះហើយ ដែលធ្វើឲ្យលោក មានការសប្បាយចិត្ត កាន់តែខ្លាំង ក្រោយជិតមានសមាជិកថ្មីនៅក្នុងផ្ទះបែបនេះ ហើយក៏ជាកាដូដ៏ពិសេស ប្រចាំជីវិតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈពេល ប្រពន្ធរបស់លោក កំពុងតែពរពោះកូនបែបនេះ ក្នុងនាមជាស្វាមី គឺលោក បានបំពេញកាតព្វកិច្ច បានយ៉ាងល្អបំផុត មើលថែ ថ្នាក់ថ្នម មិនឲ្យខុសចិត្តនោះទេ បើទោះបីជា រូបលោក មានកិច្ចការរវល់ប៉ុណ្ណាក៏ដោយ ក៏លោក មិនដែលភ្លេច តួនាទីជា ស្វាមី និង ជាឪពុកល្អនោះទេ។

ជាពិសេស លោក ប៉ែន ចំរ៉ុង ក៏តែងតែនាំភរិយា ដើរលេងតាមទីជិតទីឆ្ងាយ ដើម្បីលំហែខួរក្បាលខ្លះ កុំឲ្យស្ត្រសពេក ខណៈពេលកំពុងតែពោះធំយ៉ាងដូច្នេះ ព្រោះថា អ្នកមានទម្ងន់ មានការគិតច្រើន និងអារម្មណ៍មិនសូវល្អនោះទេ បែបនេះហើយ ក្នុងនាមជាស្វាមី ត្រូវដឹងចិត្តប្រពន្ធឲ្យបានច្រើនបន្តិច កុំឲ្យរូបនាង មានការអាក់អន់ស្រពន់ចិត្តជាដើម។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពី លោក ប៉ែន ចំរ៉ុង និង ប្រពន្ធរបស់លោក បានចាប់ដៃសាងអនាគតរួមគ្នាមក គឺពួកគេ មិនដែលមានរឿងអាស្រូវ ឬឈ្លោះជេគ្នា ផ្អើលពេញហ្វេសប៊ុកនោះទេ គឺមានតែរឿងល្អៗ និងក្តីសុខឲ្យទៅគ្នាទៅវិញទៅមក៕

ប៉ែន ចំរុង និងប្រពន្ធ
ប៉ែន ចំរុង និងប្រពន្ធ
ប៉ែន ចំរុង និងប្រពន្ធ
ប៉ែន ចំរុង និងប្រពន្ធ
ប៉ែន ចំរុង និងប្រពន្ធ
ប៉ែន ចំរុង និងប្រពន្ធ
ប៉ែន ចំរុង និងប្រពន្ធ
ប៉ែន ចំរុង និងប្រពន្ធ
កូនក្នុងពោះ
កូនក្នុងពោះ
ប៉ែន ចំរ៉ុង
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T