ទឹកចិត្តឪពុក! យ៉ែម សំអូន ទម្លាយអារម្មណ៍នឹកដល់កូនស្រី ក្រោយមិនបានជួបជាច្រើនឆ្នាំ

//s5.kh1.co/af/af109d1dc6df0b543b16e50518d29846eaa73a76.jpg
តារា & កម្សាន្ដ

 ២៨-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ឪពុកណាដែលមិនស្រលាញ់កូន តារាសម្ដែង លោក យ៉ែម សំអូន ហេតុតែនឹកកូនស្រីពេញសរសេរសារប្ញចេញអារម្មណ៍ផ្ទាល់ខ្លួនទៅកាន់កូនស្រី អានហើយស្ទើរអួលដើម.ក។

ភ្នំពេញ៖ តារាចម្រៀង និងតារាសម្ដែង លោក យ៉ែម សំអូន ពេលនេះលោកកាន់តែមានឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈ បើទោះបីឈានជើងចូលសិល្បៈច្រើនឆ្នាំក៏ពិតមែន។ មិនតែប៉ុណ្ណោះ លោកក៏ជាម្ចាស់ក្រុមតន្ត្រីមួយរូបផងដែរ ដោយបច្ចុប្បន្ន តារាប្រុសរូបនេះ កាន់តែមានភាពមមាញឹកជាមួយការងារជាបន្តបន្ទាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើងាកទៅមើលជីវិតឯកជនរបស់លោក យ៉ែម សំអូន វិញ ពេលនេះ លោកបានលែងលះជាមួយភរិយាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ បើទោះបី បច្ចុប្បន្ន តារាប្រុសរូបនេះពោះម៉ាយទាំងរូបសង្ហា ក៏លោកនៅមិនទាន់រកដៃគូ មកកសាងជីវិតគ្រួសារថ្មីដែរ។ មិនតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ លោកតែងតែបង្ហោះរូប អមជាមួយសារនឹករលឹកដល់កូនស្រីខ្លួនជាញឹកញាប់ផងដែរ។ ដោយមុននេះលោកបានបង្ហោះសារបញ្ចេញអារម្មណ៍ខ្លួន ក្រោយមិនបានជួបមុខកូនស្រីជាច្រើនឆ្នាំយ៉ាងដូច្នេះថា៖

ថ្ងៃឱបោសុទ្ធសីល សេចក្ដីបំណងតែមួយគត់របស់ខ្ញុំ សម្រាប់ជីវិតចុងក្រោយរបស់ខ្ញុំគឺមិនសុំអ្វីច្រើនសម្រាប់ខ្ញុំ សុំត្រឹមឃើញកូនល្អមានជោគជ័យគឺគ្រប់គ្រាន់ហើយ។ អារម្មណ៍នឹកនៅពេលដែលសម្លឹងឃើញរូបភាពចាស់ បើទោះបីជាកូននៅមានភារកិច្ចរវល់ មិនសូវមានពេលគិត និងមិនខ្វល់ពីប៉ា ក៍ប៉ានៅតែញញឹមព្រមទទួលយកវាដោយក្ដីពេញចិត្ត ហើយនៅតែតាមលួចមើលកូនពីក្រោយដោយក្ដីរំភើប សប្បាយចិត្ត លាយជាមួយក្ដីបារម្ភផងដែរ។ លើសពីជីវិតរបស់ខ្ញុំ សូមវត្ថុស័ក្ដិសិទ្ធជួយតាមថែរក្សាកែវភ្នែកមួយគូនេះសម្រាប់ជីវិតចុងក្រោយខ្ញុំផង។ ថ្ងៃនេះក៍មិនខុសគ្នាពីសព្វមួយដងដែរ ដែលអារម្មណ៍ខ្ញុំបែបនេះ គ្រាន់តែបើកភ្នែកភ្លាមទឹកភ្នែកខ្ញុំក៍ហូរចុះមកឯកឯងដោយមិនដឹងខ្លួន មានអារម្មណ៍ថារំភើប កម្សត់លាយឡំគ្នា ហើយនឹកដល់ម្នាក់នឹងខ្លាំងមែនទែន។ កូនក្រមុំដ៍ល្អរបស់ប៉ាប៉ាអើយ ដឹងអត់ថាប៉ាប៉ានឹកកូនណាស់ កូនជាមោទនភាពនៃជីវិតប៉ាប៉ា អគុណដែលចូលមកក្នុងជីវិតប៉ាជូនពរឲ្យកូនមានភាពជោគជ័យនៅក្នុងជីវិត កូនត្រូវចាំថាសម្បត្តិរបស់មនុស្ស វានិងរុះរោយទៅតាមកាលវេលា ទោះបីជាយើងទន់ភ្លន់ តែមិនទន់ជ្រាយឡើយ ធ្វើជាមនុស្សល្អមិនចាំបាច់មានអ្នកណាដាក់ពិន្ទុ ឬកោតសសើរឲ្យយើងនោះទេ ស្គាល់ពីតម្លៃកិត្តិយសរបស់ខ្លួនឯងគឺជារឿងត្រឹមត្រូវ បន្តដំណើជីវិតដ៍វែងឆ្ងាយជាមួយប៉ាប៉ាទៀតណាកូនណា​ ប៉ាប៉ានឹកកូនណាស់ យ៉ែម វិរូនីខា សំអូនវិថាណា my only one princess។

សម្ដី យ៉ែម សំអូន

គួររម្លឹកផងដែរថា បច្ចុប្បន្នកូនស្រីលោក យ៉ែម សំអូន កំពុងរស់នៅជាមួយម្ដាយ នៅស្រុកក្រៅ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ តារាប្រុសរូបនេះ ក៏មិនបានជួបមុខកូនស្រីជាទីស្រលាញ់ផងដែរ ធ្វើឲ្យលោកកាន់តែមានចិត្តនឹកដល់កូនស្រីស្ទើរតែរាល់ថ្ងៃ។ ម្យ៉ាងវិញទៀត សារថ្មីដែលតារាប្រុសរូបនេះ ទើបតែបង្ហោះ ពិតជាបង្កប់នៅអត្ថន័យយ៉ាងជ្រាលជ្រៅ ពីក្ដីបារម្ភ និងការនឹកនាដល់កូនស្រីយ៉ាងខ្លាំង ក្រោយខានជួបមុខគ្នាជាច្រើនឆ្នាំកន្លងមកនេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក យ៉ែម សំអូន
  លោក យ៉ែម សំអូន
  លោក យ៉ែម សំអូន
  លោក យ៉ែម សំអូន
  លោក យ៉ែម សំអូន
  លោក យ៉ែម សំអូន
  លោក យ៉ែម សំអូន
  លោក យ៉ែម សំអូន
  លោក យ៉ែម សំអូន និងកូនស្រី
  លោក យ៉ែម សំអូន និងកូនស្រី
សារ  លោក យ៉ែម សំអូន
សារ  លោក យ៉ែម សំអូន
យ៉ែម សំអូន
Som San
S.S

អត្ថបទទាក់ទង

//s9.kh1.co/94/94d1b0a47415d663ea8fc323b9f47238a3e97093.jpg

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

 ០១-ឧសភា-២០២៤ 
 ៤ល្ងាច · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T