អ្នកនិពន្ធឆ្នើម និងរោងពុម្ពធំៗជាច្រើន បានចូលរួមគ្នាបង្កើតព្រឹត្តិការណ៍ Book Friday ដែលមិនធ្លាប់មានពីមុនមក នៅចុងខែនេះ! (មានវីដេអូ)

//s5.kh1.co/49/492f0bbbe8fe00cd79a9dee0aab394a64d0ec4fc.jpg
សង្គម

 ២៨-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ​ ដោយសង្កេតឃើញថា មជ្ឃមណ្ឌលអប់រំ ការតាំងពិព័រណ៍ ឬការជួបជុំនានា ត្រូវបានផ្អាកជាបណ្តោះអាសន្ន​ ដោយាសារ​បញ្ហា​ Covid19​ អ្នកនិពន្ធ រោងពុម្ពធំៗ​ជាងច្រើន និង  L192 ដែលជាក្រុមហ៊ុន E-Commerce ដ៏ធំក្នុងព្រះរាជាណាចក្រកម្ពុជា បានចូលរួមសហការគ្នាបង្កើតព្រឹត្តិការណ៍ Book Friday ​ដែលជាព្រឹត្តិការណ៍តាំងពិព័ណរសៀវភៅដ៏អស្ចារ្យប្រចាំឆ្នាំ តាមរយៈប្រព័ន្ធឌីជីថល ដែលមិនធ្លាប់មានកន្លងមកក្នុងប្រទេសកម្ពុជា​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រឹត្តិការណ៍​ Book Friday នេះបង្កើតឡើងក្នុងគោលបំណង លើកកម្ពស់ ជម្រុញ និងចាប់ផ្តើមទម្លាប់នៃការអានដល់កូនខ្មែរគ្រប់រូប ជាពិសេសផ្តល់ឪកាសដល់អ្នកនិពន្ធ និង​រោងពុម្ពផ្សេងៗ បង្ហាញពីសមិទ្ធផលរបស់ខ្លួន ទៅកាន់មិត្តអ្នកអានតាមរយៈប្រព័ន្ធឌីជីថល។​

ព្រឹត្តិការណ៍ Book Friday
ព្រឹត្តិការណ៍ Book Friday

ជាការពិតណាស់ ព្រឹត្តិការណ៍ Book Friday ក៏បានការចូលរួមគាំទ្រយ៉ាងពេញទំហឹង ពីបណ្ដាអ្នកនិពន្ធ និងស្ថាប័នបោះពុម្ពផ្សាយសៀវភៅ ល្បីៗរាប់រយ នៅក្នុងប្រទេសកម្ពុជា ដោយក្នុងនោះមានដូចជា លោកស្រី សូ​ ភីណា , លោក ឃី​ វុទ្ធី , លោក ឈុំ​ សីហា , លោក សុខ​ កេង​ , លោក បណ្ឌិត យិន ឆេងស៊ន , កញ្ញា គឹម ឌីណា, លោក ហ៊ុយសេង , លោក ង៉ែត ពិសិដ្ឋ ,លោក កថា ជ័យ, លោកស្រី អ៊ឹង ហ៊ុយ មាន,លោកគ្រូ ឃឹម សុខហេង និងរួមទាំងអ្នកនិពន្ធល្បីៗជាច្រើនរូបផ្សេងទៀត។

គួររម្លឹកផងដែរថា សម្រាប់ប្រិយមិត្តទាំងអស់ អាចចូលរួមក្នុងកម្មវិធី Book Friday ជាលក្ខណៈ​ឌីជីថល ដ៏ពិសេសនេះ​តាមរយៈ​ App L192 ដោយចូលទៅស្វែងរកមើល និងអាចធ្វើការបញ្ជាទិញសៀវភៅយ៉ាងសម្បូរបែប  ហើយអ្វីដែលរឹតតែអស្ចារ្យជាងនេះទៅទៀតនោះ ក្រុមហ៊ុនបានផ្តល់ជូនសម្រាប់អតិថិជនទូទៅគ្រប់ ២៥​ ខេត្ត-ក្រុង នូវការបញ្ចុះតម្លៃពិសេស​ ចាប់ពី ២០ ដល់ ៥០ភាគរយ សម្រាប់ការបញ្ជាទិញតាមប្រព័ន្ធឌីជីថល ចាប់ពីថ្ងៃទី៣១​ ខែកក្កដា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០នេះផងដែរ៕

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T