យន្តហោះគ្មានមនុស្សបើក​របស់អ៊ីស្រាអែល​ ​ទទួលជោគជ័យក្នុងការហោះហើរលើកដំបូង (មានវីដេអូ)

//s5.kh1.co/bf/bf9a311293b682cb50fc80b4d1d343ea3f2bdb5c.jpg
បច្ចេកវិទ្យា

 ២៨-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

យន្តហោះគ្មានមនុស្សបើក ដែលផលិតដោយអ៊ីស្រាអែលសម្រាប់កងទ័ពអាកាសអាល្លឺម៉ង់ បានទទួលជោគជ័យក្នុងការហោះហើរលើកដំបូង

យេរូសាឡឹម៖ ក្រុមហ៊ុន​របស់​រដ្ឋាភិបាល​អ៊ីស្រាអែល Israel Aerospace Industries (IAI) បាន​ប្រកាសថា ​​យន្តហោះគ្មានមនុស្សបើក (ដ្រូន) ដែល​ប្រទេសអ៊ីស្រាអែលផលិតសម្រាប់កងទ័ពអាកាសអាល្លឺម៉ង់ បានបញ្ចប់ការហោះហើរដោយជោគជ័យលើកដំបូង​កាលពីថ្ងៃអាទិត្យ ក្នុងទឹកដីប្រទេសអ៊ីស្រាអែល។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន upi ថ្ងៃទី ២៨ ខែកក្កដា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=434,q=100/2e/2ed210acb46439204b418e140fd4abfad866b99f.jpg

ប្រភពដដែលបានបន្តថា យន្តហោះគ្មានមនុស្សបើកឈ្មោះ Heron TP ត្រូវបានគេចាត់ទុកថាជាប្រភេទយន្តហោះ​បើកទំនើបបំផុតរបស់ក្រុមហ៊ុន Israel Aerospace Industries ដោយ​សារវាអាចប្រើប្រាស់​ក្នុង​បេសកកម្មឈ្លបយកការណ៍ និង​​អាចជួយ​គាំទ្រដល់បេសកកម្មពិសេសផ្សេងទៀត។ ហើយមិនតែប៉ុណ្ណោះ ​វាក៏​មាន​​សមត្ថ​ភាពអាច​ផ្ទុក​ និងបាញ់​មីស៊ីលពីលើអាកាសមករកគោលដៅ​លើដីបានយ៉ាងប្រសើរផងដែរ។

https://s5.kh1.co/__image/w=650,h=367,q=100/38/381ac3da95c183e7fdac2c0e8c3f1cd9870e7531.jpg

ថ្លែងទៅកាន់សារព័ត៌មានមួយ លោក Moshe Levy ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន (IAI) ​បានលើកឡើងយ៉ាងដូច្នេះថា៖

ក្រុមហ៊ុន IAI មានសេចក្តីរីករាយចំពោះការទទួលបានជោគជ័យ ​នូវគម្រោង​អភិវឌ្ឍនិង​ធ្វើតេស្ត យន្តហោះគ្មានមនុស្សបើក Heron TP សម្រាប់ប្រទេសអា​ល្លឺម៉ង់។ ហើយយើងសូមថ្លែងអំណរគុណចំពោះដៃគូ​ គឺនៅក្នុងក្រសួងការពារជាតិ និងក្រុមហ៊ុន Airbus Group ដែលបានចូលសហការក្នុងគម្រោងមួយនេះ ​ដោយជាលទ្ធផលយើងនឹងផ្តល់ឱ្យកងទ័ពអាកាសអាល្លឺម៉ង់ នូវ​ប្រព័ន្ធយន្តហោះទំនើប ដើម្បី​បំពេញតាមតម្រូវការ ក៏ដូចជាការធ្វើប្រតិបត្តិការ​របស់ប្រទេសអាល្លឺម៉ង។

Moshe Levy
https://s5.kh1.co/__image/w=650,h=410,q=100/00/00d07a405f72d4109729e5f1a6a4d2c1114dd4a1.jpg

គួររម្លឹកផងដែរថា កាលពីឆ្នាំ​​ ២០១៨ ក្រសួងការពារជាតិអា​ល្លឺម៉ង់​​ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយរយៈពេល ៩ឆ្នាំ ក្នុងទំហំទឹកប្រាក់សរុប ៦០០លានដុល្លារ​ ដើម្បីជួលយន្តហោះឈ្លបយកការណ៍គ្មានមនុស្សបើកមួយចំនួនពីប្រទេសអ៊ីស្រាអែល។ ហើយនៅក្នុងកិច្ចសន្យានោះ រួមបញ្ចូលទាំងការបណ្តុះបណ្តាល កា​រ​ផ្គត់ផ្គង់ និងការថែទាំ ទៅដល់កងទ័ពអាកាស​អា​ល្លឺម៉ង់នៅអ៊ីស្រាអែល ដើម្បីឱ្យយល់ដឹងពីរបៀបប្រើប្រាស់ដ្រូនប្រភេទនេះ៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T