មិនធម្មតាទេ! រោងចក្រថាមពលនុយក្លេអ៊ែរអាចនឹងសាងសង់ លើឋានព្រះចន្ទនិងភពអង្គារ ដើម្បីផ្ដល់ថាមពលប្រើប្រាស់

//s5.kh1.co/91/9169e2733bb922c674733f9c12a5a20e5b3b6701.jpg
បច្ចេកវិទ្យា

 ២៧-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អង្គការណាសាត្រូវបានគេរាយការណ៍ថា កំពុងពិចារណាសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ដែលនឹងដំណើរការនៅលើឋានព្រះចន្ទ និងភពអង្គារ។

បរទេស៖ បញ្ហាប្រឈមមួយនៃការរក្សាវត្តមានឲ្យបានយូរអង្វែងនៅលើឋានព្រះចន្ទនិងភពអង្គារ គឺការស្វែងរកថាមពលដើម្បីធ្វើឲ្យជីវិតអាចរស់នៅបាន។ អង្គការណាសាត្រូវបានគេរាយការណ៍ថា កំពុងពិចារណាសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ដែលនឹងដំណើរការនៅលើឋានព្រះចន្ទ និងភពអង្គារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃសុក្រ អង្គការណាសាបានដាក់ចេញនូវការស្នើសុំគំនិត ពីវិស័យឯកជនស្ដីពីវិធីដែលថាមពលនុយក្លេអ៊ែរអាចត្រូវបានប្រើ នៅខាងក្រៅភពផែនដីនាពេលអនាគត។ ផែនការនេះត្រូវបានរៀបចំឡើងជាពីរដំណាក់កាល ដោយដំណាក់កាលទីមួយត្រូវរចនារ៉េអាក់ទ័រ។ ដំណាក់កាលទី២គឺជាការសាងសង់សាកល្បង រួមជាមួយរ៉េអាក់ទ័រទី២ ដែលត្រូវបញ្ជូនទៅឋានព្រះចន្ទ។

ដើម្បីដាក់អាណានិគមក្រៅភពផែនដី គេត្រូវការថាមពលដើម្បីប្រើប្រាស់ផងដែរ
ដើម្បីដាក់អាណានិគមក្រៅភពផែនដី គេត្រូវការថាមពលដើម្បីប្រើប្រាស់ផងដែរ

កម្មវិធីនេះក៏តម្រូវឲ្យមានការអភិវឌ្ឍប្រព័ន្ធហោះហើរ និងការចុះចត ដែលអាចដឹកជញ្ជូនរ៉េអាក់ទ័រទៅឋានព្រះចន្ទ។ អង្គការណាសាចង់ឲ្យរ៉េអាក់ទ័រ ប្រព័ន្ធហោះហើរ និងការចុះចត ត្រៀមនឹងដំណើរការនៅចុងឆ្នាំ២០២៦។ រ៉េអាក់ទ័រត្រូវបានបង្កើតថាមពលដែលមិនមានការរំខាន យ៉ាងហោចណាស់១០គីឡូវ៉ាត់ និងមានទម្ងន់តិចជាង៣,៤៩២គីឡូក្រាម។

វាក៏ត្រូវដំណើរការយ៉ាងហោចណាស់ឲ្យបាន១០ឆ្នាំ ហើយភាគច្រើនជាស្វ័យភាព។ ថាមពល១០គីឡូវ៉ាត់គឺមិនច្រើនណាស់ណាទេ។ អង្គការណាសាបានបញ្ជាក់ថា វាទំនងជាអាចភ្ជាប់រ៉េអាក់ទ័រជាច្រើន ដើម្បីបំពេញតម្រូវការថាមពល នៅលើឋានព្រះចន្ទឬភពអង្គារ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T