បរទេស៖ បញ្ហាប្រឈមមួយនៃការរក្សាវត្តមានឲ្យបានយូរអង្វែងនៅលើឋានព្រះចន្ទនិងភពអង្គារ គឺការស្វែងរកថាមពលដើម្បីធ្វើឲ្យជីវិតអាចរស់នៅបាន។ អង្គការណាសាត្រូវបានគេរាយការណ៍ថា កំពុងពិចារណាសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ដែលនឹងដំណើរការនៅលើឋានព្រះចន្ទ និងភពអង្គារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីថ្ងៃសុក្រ អង្គការណាសាបានដាក់ចេញនូវការស្នើសុំគំនិត ពីវិស័យឯកជនស្ដីពីវិធីដែលថាមពលនុយក្លេអ៊ែរអាចត្រូវបានប្រើ នៅខាងក្រៅភពផែនដីនាពេលអនាគត។ ផែនការនេះត្រូវបានរៀបចំឡើងជាពីរដំណាក់កាល ដោយដំណាក់កាលទីមួយត្រូវរចនារ៉េអាក់ទ័រ។ ដំណាក់កាលទី២គឺជាការសាងសង់សាកល្បង រួមជាមួយរ៉េអាក់ទ័រទី២ ដែលត្រូវបញ្ជូនទៅឋានព្រះចន្ទ។
កម្មវិធីនេះក៏តម្រូវឲ្យមានការអភិវឌ្ឍប្រព័ន្ធហោះហើរ និងការចុះចត ដែលអាចដឹកជញ្ជូនរ៉េអាក់ទ័រទៅឋានព្រះចន្ទ។ អង្គការណាសាចង់ឲ្យរ៉េអាក់ទ័រ ប្រព័ន្ធហោះហើរ និងការចុះចត ត្រៀមនឹងដំណើរការនៅចុងឆ្នាំ២០២៦។ រ៉េអាក់ទ័រត្រូវបានបង្កើតថាមពលដែលមិនមានការរំខាន យ៉ាងហោចណាស់១០គីឡូវ៉ាត់ និងមានទម្ងន់តិចជាង៣,៤៩២គីឡូក្រាម។
វាក៏ត្រូវដំណើរការយ៉ាងហោចណាស់ឲ្យបាន១០ឆ្នាំ ហើយភាគច្រើនជាស្វ័យភាព។ ថាមពល១០គីឡូវ៉ាត់គឺមិនច្រើនណាស់ណាទេ។ អង្គការណាសាបានបញ្ជាក់ថា វាទំនងជាអាចភ្ជាប់រ៉េអាក់ទ័រជាច្រើន ដើម្បីបំពេញតម្រូវការថាមពល នៅលើឋានព្រះចន្ទឬភពអង្គារ៕