មិនណយទេ កូនស្រី ខៀវ សានសាណា កាន់តែធំមុខមាត់ ស្អាតមិនខុសពីម្តាយ

//s5.kh1.co/52/52ac591f13fa0f8befdb0b9f90d7471f75e0a844.jpg
តារា & កម្សាន្ដ

 ២៧-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ពិតជាគួរឲ្យស្រលាញ់តែម្ដង កូនស្រី អ្នកនាង ខៀវ សានសាណា កាន់តែធំពេញរូបពេញរាងជាងមុន ចំណែកមុខមាត់ក៏កាន់តែឃ្យូត សឹងតែដូចកូនក្រមុំតុក្កតាទៅហើយ។

ភ្នំពេញ៖ ពិធីការិនីឆ្នើម អ្នកនាង ខៀវ សានសាណា ជាពិធីការិនីមួយរូបអាចនិយាយភាពសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ ជាពិសេស តារាស្រីរូបនេះធ្លាប់ ចូលរួមក្នុងកម្មវិធីធំៗ និងកម្មវិធីបែបផ្លូវការជាច្រើនលើកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ពិធីធីការិនីអ្នកនាង ខៀវ សានសាណា បានឈានជើងចូលសិល្បៈអស់ជាច្រើនឆ្នាំ ហើយក៏ធ្លាប់បាត់មុខពីសិល្បៈយ៉ាងណា ក៏តារាស្រីរូបនេះ នៅតែនៅក្នុងដួងចិត្ត មានហ្វេនៗគាំទ្រច្រើនដដែល។ ដោយពេលនេះ នាងបានឈានជើងចូលសិល្បៈជាថ្មីផងដែរ ហើយបច្ចុប្បន្ន ពិធីការិនីរូបនេះ ក៏មានកូនកូនប្រុសស្រី មានមុខមាត់គួរឲ្យស្រលាញ់ទៀតផង។

ដោយឡែក មុននេះបន្តិច អ្នកនាង ខៀវ សានសាណា បានបង្ហោះរូបភាពថ្មីជាមួយកូនស្រីពោរពេញដោយស្នាមញញឹម តែអ្វីដែលយើងសង្កេតឃើញនោះ កូនស្រីរបស់នាង កាន់តែធំពេញរូបពេញរាងជាងមុន ចំណែកមុខមាត់ រូបសម្រស់វិញ ពិតជាស្រស់ស្អាត ឃ្យូត ហើយគួរឲ្យក្នាញ់ទៀតផង។ ដោយមើលលើសម្រស់ពេលកូនស្រីពិធីការិនីរូបនេះ ពេលតុបតែងខ្លួនបែបនេះ រួចពិតជាស្រស់សោភា សឹងតែដូចកូនក្រមុំជ័រយ៉ាងដូច្នេះ ពោលសម្រស់កូននាងកាន់តែធំកាន់តែស្អាតមិនខុសពីម្តាយប៉ុន្មានទេ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង ខៀវ សានសាណា
  អ្នកនាង ខៀវ សានសាណា
  អ្នកនាង ខៀវ សានសាណា
  អ្នកនាង ខៀវ សានសាណា
  អ្នកនាង ខៀវ សានសាណា និងកូនស្រី
  អ្នកនាង ខៀវ សានសាណា និងកូនស្រី
  អ្នកនាង ខៀវ សានសាណា និងកូនស្រី
  អ្នកនាង ខៀវ សានសាណា និងកូនស្រី
  អ្នកនាង ខៀវ សានសាណា និងកូនស្រី
  អ្នកនាង ខៀវ សានសាណា និងកូនស្រី
ខៀវ សានសាណា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T