មិនធម្មតា! យន្តហោះធុនធ្ងន់របស់ចិន ទទួល​ជោគជ័យក្នុងការសាកល្បង ​ហោះចេញពីផ្ទៃសមុទ្រ (មានវីដេអូ)

//s5.kh1.co/98/98ae18e35841deebf2f79aa29a6125cb8c5d6e5f.jpg
បច្ចេកវិទ្យា

 ២៧-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

​យន្តហោះ AG60 ដែលប្រភេទយន្តហោះ​ធុនធ្ងន់​ ​បាន​ទទួលជោគជ័យ​ក្នុងការហោះហើរសាកល្បងនៅលើផ្ទៃសមុទ្រ កាលពីថ្ងៃអាទិត្យ

ប៉េកាំង៖  AG600 ដែលប្រភេទយន្តហោះ​ធុនធ្ងន់ផលិតនៅក្នុងប្រទេសចិន ​បាន​ទទួលជោគជ័យ​ក្នុងការហោះហើរសាកល្បងនៅលើផ្ទៃសមុទ្រ កាលពីថ្ងៃអាទិត្យនៅតំបន់ឆ្នេរក្នុងទីក្រុង Qingdao ខេត្ត Shandong ភាគខាងកើតប្រទេសចិន។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CGTN ថ្ងៃទី ២៦ ខែកក្កដា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យន្តហោះនេះ អាចហោះបានក្នុងល្បឿន ៥០០គីឡូម៉ែត្រក្នុងមួយម៉ោង
យន្តហោះនេះ អាចហោះបានក្នុងល្បឿន ៥០០គីឡូម៉ែត្រក្នុងមួយម៉ោង

ក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍ចិន​ AVIC បានឱ្យដឹងថា យន្តហោះ AG600 ​បានហោះចេញពីផ្ទៃសមុទ្រក្នុងទីក្រុង Qingdao នៅវេលាម៉ោង ១០​:១៨នាទីព្រឹក ហើយបានបញ្ចប់ការហោះហើរសាកល្បងនេះ បន្ទាប់ពីហោះ​បានប្រហែល ៣១នាទី។ ក្រុមហ៊ុនខាងលើបន្តថា ការសាកល្បង​ដោយជោគជ័យ​នេះ គឺជារបកគំហើញដ៏សំខាន់មួយ សម្រាប់​ដំណើរឆ្ពោះដល់ការអភិវឌ្ឍយន្ដហោះប្រភេទនេះ បន្ទាប់ពីវាធ្លាប់ឆ្លងកាត់ការហោះហើរ​ចេញពីលើផ្ទៃដីលើកដំបូងនៅ​ក្នុងឆ្នាំ ២០១៧ ​និង​ហោះចេញពីលើផ្ទៃទឹកឆ្នាំ ២០១៨ រួចមកហើយ។

​យន្ដហោះ AG600 អាចហោះឡើង និងចុះចតលើដីគោក  ​ព្រមទាំងនៅលើផ្ទៃទឹក
​យន្ដហោះ AG600 អាចហោះឡើង និងចុះចតលើដីគោក  ​ព្រមទាំងនៅលើផ្ទៃទឹក

សូមជម្រាបផងដែរថា យន្តហោះ AG600 គឺ​ជាប្រភេទយន្ដហោះស៊ីវិលធុនធ្ងន់​​ប្រវែង ៣៧ម៉ែត្រ ដែលមានទំហំ​ប៉ុន​​យន្តហោះ Boeing 737 និង​មានប្រវែង​ស្លាប​សងខាង​សរុប ៣៨,៨​ម៉ែត្រ ។ ហើយ​វាត្រូវបានគេផលិតឡើងក្នុងគោលបំណង​ឆ្លើយតប ទៅនឹងតម្រូវការ​បេសកកម្មជួយសង្គ្រោះបន្ទាន់ ​ក៏ដូចជា​ចូលរួមបេសកកម្មបង្ការនិងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិផ្សេងៗទៀត៕

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T