ប៉េកាំង៖ AG600 ដែលប្រភេទយន្តហោះធុនធ្ងន់ផលិតនៅក្នុងប្រទេសចិន បានទទួលជោគជ័យក្នុងការហោះហើរសាកល្បងនៅលើផ្ទៃសមុទ្រ កាលពីថ្ងៃអាទិត្យនៅតំបន់ឆ្នេរក្នុងទីក្រុង Qingdao ខេត្ត Shandong ភាគខាងកើតប្រទេសចិន។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CGTN ថ្ងៃទី ២៦ ខែកក្កដា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍ចិន AVIC បានឱ្យដឹងថា យន្តហោះ AG600 បានហោះចេញពីផ្ទៃសមុទ្រក្នុងទីក្រុង Qingdao នៅវេលាម៉ោង ១០:១៨នាទីព្រឹក ហើយបានបញ្ចប់ការហោះហើរសាកល្បងនេះ បន្ទាប់ពីហោះបានប្រហែល ៣១នាទី។ ក្រុមហ៊ុនខាងលើបន្តថា ការសាកល្បងដោយជោគជ័យនេះ គឺជារបកគំហើញដ៏សំខាន់មួយ សម្រាប់ដំណើរឆ្ពោះដល់ការអភិវឌ្ឍយន្ដហោះប្រភេទនេះ បន្ទាប់ពីវាធ្លាប់ឆ្លងកាត់ការហោះហើរចេញពីលើផ្ទៃដីលើកដំបូងនៅក្នុងឆ្នាំ ២០១៧ និងហោះចេញពីលើផ្ទៃទឹកឆ្នាំ ២០១៨ រួចមកហើយ។
សូមជម្រាបផងដែរថា យន្តហោះ AG600 គឺជាប្រភេទយន្ដហោះស៊ីវិលធុនធ្ងន់ប្រវែង ៣៧ម៉ែត្រ ដែលមានទំហំប៉ុនយន្តហោះ Boeing 737 និងមានប្រវែងស្លាបសងខាងសរុប ៣៨,៨ម៉ែត្រ ។ ហើយវាត្រូវបានគេផលិតឡើងក្នុងគោលបំណងឆ្លើយតប ទៅនឹងតម្រូវការបេសកកម្មជួយសង្គ្រោះបន្ទាន់ ក៏ដូចជាចូលរួមបេសកកម្មបង្ការនិងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិផ្សេងៗទៀត៕
ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖