សត្វអណ្តើកចម្លែកមួយក្បាលពណ៌លឿង ត្រូវបានគេប្រទះឃើញនៅប្រទេសឥណ្ឌា

//s5.kh1.co/01/01c0b1abd22e090994bef08238c9c8acb8574db5.jpg
សង្គម

 ២៧-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កសិករម្នាក់នៅភាគខាងកើតប្រទេសឥណ្ឌាបានរកឃើញអណ្តើកពណ៌លឿងមួយដែលអ្នកជំនាញនិយាយថា ជាផលនៃអាល់ប៊ីននិយម។

ឥណ្ឌា៖ កសិករម្នាក់នៅភាគខាងកើតប្រទេសឥណ្ឌាបានរកឃើញអណ្តើកពណ៌លឿងមួយដែលអ្នកជំនាញនិយាយថា ជាផលនៃអាល់ប៊ីននិយម។ មន្រ្តីរដ្ឋបាលព្រៃឈើ Susanta Nanda បានប្រាប់ទូរទស្សន៍ CNN នៅកាលពីថ្ងៃអង្គារថា លោក Basudev Mahapatra បានប្រទះឃើញសត្វអណ្តើកនេះ ខណៈពេលដែលគាត់កំពុងធ្វើការនៅក្នុងចម្ការរបស់គាត់នៅក្នុងភូមិ Sujanpur ក្នុងស្រុក Balasore នៃ Odisha ហើយបានសម្រេចចិត្តនាំវាមកផ្ទះវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Mahapatra បានរកឃើញអណ្តើកនេះកាលពីថ្ងៃអាទិត្យ ហើយបានប្រគល់វាទៅឱ្យមន្រ្តីព្រៃឈើដែលបានហៅអ្នកជំនាញអភិរក្ស។ លោក Siddhartha Pati នាយកប្រតិបត្តិនៃសមាគមអភិរក្សជីវៈចម្រុះដែលធ្វើការដើម្បីការពារសត្វព្រៃ និងជម្រកបានប្រាប់ CNN ថា នេះជាលើកទី ១ ហើយដែលលោកបានឃើញអណ្តើកប្រភេទនេះ។ Pati បានពន្យល់ថាពណ៌របស់សត្វនេះគឺដោយសារតែអាល់ប៊ីនទិក។ គាត់បាននិយាយថា​ “វាគឺជាជំងឺដែលមានពីកំណើតហើយវាត្រូវបានកំណត់ដោយអវត្តមានពេញលេញ ឬដោយផ្នែកនៃសារធាតុពណ៌ tyrosine” ។ ដូចគ្នានេះផងដែរ ពេលខ្លះការផ្លាស់ប្តូរកើតឡើងនៅក្នុងលំដាប់ហ្សែនឬក៏មានកង្វះអុកស៊ីហ៊្សែនផងដែរ។

រូបសត្វអណ្តើក flapshell
រូបសត្វអណ្តើក flapshell

លោក Pati បានបន្ថែមទៀតថា ឥឡូវនេះសត្វអណ្តើកនេះត្រូវបានគេដោះលែងទៅក្នុងព្រៃនៅបាឡាសរូស។ សត្វអណ្តើកនេះត្រូវបានគេស្គាល់ថាជាអណ្តើក flapshell របស់ឥណ្ឌា។ អាយុចន្លោះពី ១ ឆ្នាំកន្លះទៅ ២ ឆ្នាំវាត្រូវបានចាត់ទុកថាពេញវ័យ។ លោក Pati បាននិយាយទៀតថា “ យើងរកឃើញ អណ្តើក និងក្តាមជាប្រចាំ ហើយយើងជួយសង្គ្រោះពួកគេ និងដោះលែងវាទៅក្នុងទឹក។ អណ្តើកនេះត្រូវបានរកឃើញជាទូទៅនៅក្នុងប្រទេសប៉ាគីស្ថាន ស្រីលង្កា ឥណ្ឌា នេប៉ាល់ បង់ក្លាដែស និងមីយ៉ាន់ម៉ា។

លោកបានបន្ថែមទៀតថា វាជាសត្វដែលមានជីវជាតិចម្រុះ ហើយរបបអាហាររបស់វាមានកង្កែប ខ្យងនិងសូម្បីតែបន្លែក្នុងទឹកផងដែរ។ នៅឆ្នាំ ២០១៦ អណ្តើកបៃតងអាល់ណូណូដ៏កម្រមួយក្បាល ត្រូវបានញាស់ថ្មីៗ ត្រូវបានគេប្រទះឃើញនៅលើឆ្នេរអូស្ត្រាលី។ អ្នកស្ម័គ្រចិត្តមកពី Coolum និង North Shore Coast Care មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលបានឃើញសត្វតូចមួយនេះ ដែលពួកគេដាក់ឈ្មោះថា Little Alby នៅឆ្នេរ Castaways នៅឆ្នេរ Sunshine's នៃរដ្ឋ Queensland ផងដែរ៕

ប្រភព: CNN News 

Oeur Songkhan
អឿ សង្កាន់ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T