ជីវិតមនុស្សមិនទៀតមែន! អតីតប្តីរបស់ Naya Rivera រៀបរាប់ថ្ងៃដែលហែលទឹកជាមួយគ្នា ចុងក្រោយមុនពេលនាងស្លាប់

//s5.kh1.co/9c/9c8c694969802e2b0b5815dca98beff245723b40.jpg
តារា & កម្សាន្ដ

 ២៦-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាសម្តែង Ryan Dorsey បាននិយាយពីពេលវេលាចុងក្រោយដែលគាត់និង អតីតប្រពន្ធNaya Rivera បានហែលទឹកលេងជាមួយគ្នាមុនមួយថ្ងៃដែល នាងត្រូវបាត់បាត់បង់ជីវិតដោយសារលង់ទឹកកាលពីដើមខែនេះផងដែរ។

បរទេស៖ កាលពីថ្មីៗនេះតារាសម្តែង Ryan Dorsey បាននិយាយពីពេលវេលាចុងក្រោយដែលគាត់និង អតីតប្រពន្ធNaya Rivera បានហែលទឹកលេងជាមួយគ្នាមុនមួយថ្ងៃដែល នាងត្រូវបាត់បាត់បង់ជីវិតដោយសារលង់ទឹកកាលពីដើមខែនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ទោះបីជាប្តីប្រពន្ធមួយគូនេះបានចែកផ្លូវដោយលែងលះគ្នានិង គ្នាដាច់ស្រេចក៏ពិតមែនក៏ប៉ុន្តែពួកគេនៅតែរក្សាទំនាក់ទំនងបានយ៉ាងល្អដូចជាមិត្តភក្តិដែលជិតស្និទ្ធនិង យល់ចិត្តគ្នាខ្លាំងផងដែរ ដោយតារាប្រុសរូបនេះសរសេរសារមួយ ព្រមទាំងបង្ហោះនៅក្នុងបណ្តាញសង្គម ដែលរៀបរាប់ពីអារម្មណ៍របស់ខ្លួនដូចតទៅថា៖

នេះពិតជាមិនស្មើភាពទាល់តែសោះ គ្មានពាក្យអ្វីដែលរៀបរាប់ពីការឈឺចាប់មួយនេះបានឡើយ 
ខ្ញុំពិតជាមិនយល់និង មិនចង់ជឿទាល់តែសោះ នាងទើបតែនៅជាមួយខ្ញុំសោះ
ពួកយើងទើបតែហែលទឹកលេងជាមួយ កូនប្រុសយើង Joey សោះ 

Ryan Dorsey

ក្រោយពីបានឃើញ តារាប្រុសរូបនេះ បង្ហោះសារដូច្នេះ ធ្វើឲ្យហ្វេនៗជាច្រើននាកសម្តែងការសោកស្តាយនិង មានតែប្រាប់ឲ្យលោក Ryan Dorsey មើលថែរក្សាខ្លួននិង កូនប្រុស កាត់ចិត្តនិង ព្រមទាំងប្រាប់ឲ្យគាត់រឹងមាំផងដែរ។

គួររម្លឹកដែរថាសាកសព Naya Rivera ត្រូវបានគេរកឃើញនៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២០ ដោយប៉ូលីសសន្មត់ថាបានបាត់បង់ជិវិតនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០មកម្ល៉េះ ដោយសារការលង់ទឹកផងដែរ៕

Naya Rivera
Naya Rivera
Naya Rivera
Naya Rivera
Naya Riveraនិង Ryan Dorsey
Naya Riveraនិង Ryan Dorsey
Naya Riveraនិង Ryan Dorsey
Naya Riveraនិង Ryan Dorsey
Ryan Dorseynig កូនប្រុស Joey
Ryan Dorseynig កូនប្រុស Joey
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T