ក្រុមហ៊ុនដឹកជញ្ជូនមួយ ប្រើប្រាស់ម៉ាឡាកាំងធ្វើជាសន្ដិសុខ ដើម្បីសន្សំសំចៃថ្លៃឈ្នួលពលកម្ម

//s5.kh1.co/68/683209acee71b6a4bed0797e6e60f4e16b3b48a5.jpg
សង្គម

 ២៦-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ បែកធ្លាយវីដេអូក្នុងក្រុមហ៊ុនដឹកជញ្ជូនមួយកន្លែង ដែលមានសាខានៅខេត្ត Henan ប្រទេសចិន បានប្រើប្រាស់ម៉ាឡាំងធ្វើជាសន្ដិសុខ ដើម្បីសន្សំសំចៃថ្លៃឈ្នូលពលកម្ម។

ចិន៖ ថ្មីៗនេះ បែកធ្លាយវីដេអូក្នុងក្រុមហ៊ុនដឹកជញ្ជូនមួយកន្លែង ដែលមានសាខានៅខេត្ត Henan ប្រទេសចិន បានប្រើប្រាស់ម៉ាឡាំងធ្វើជាសន្ដិសុខ ដើម្បីសន្សំសំចៃថ្លៃឈ្នូលពលកម្ម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូឃ្លីបខ្លីមួយ ត្រូវបានបុគ្គលិកលាក់មុខម្នាក់ក្នុងក្រុមហ៊ុននោះ យកទៅបង្ហោះចែកចាយពាសពេញបណ្ដាញសង្គម ដែលបង្ហាញឲ្យឃើញថា ម៉ាឡាកាំងមួយ បានពាក់អាវយឺតពណ៌ស្វាយ និងពាក់មួកពណ៌ខ្មៅ ហើយអង្គុយយ៉ាងស្ងៀមនៅចាំពីមុខតុរបស់សន្ដិសុខ។

បុគ្គលិកលាក់មុខនោះ បានឲ្យដឹងដែរថា ខាងក្រុមហ៊ុនរបស់ខ្លួន បានព្យាយាមសន្សំសំចៃថ្លៃឈ្នួលពលកម្ម ដោយប្រើប្រាស់ម៉ាឡាកាំង ជំនួសសន្ដិសុខ អស់រយៈ​ពេលជាច្រើនខែមកហើយ។

យ៉ាងណាមិញ បន្ទាប់ពីវីដេអូបែកធ្លាយរួចមក ក្រុមហ៊ុនដឹកជញ្ជូននោះ បានចេញមុខអះអាងថា វាគ្រាន់តែជាសកម្មភាពដែលត្រូវបានគេរៀបចំឡើងប៉ុណ្ណោះ។ តែក្រោយមកក៏បានធ្វើការសុំទោស និងបង្ហាញពីការសោកស្ដាយយ៉ាងខ្លាំង ចំពោះផលប៉ះពាល់អាក្រក់ដែលបានជះឥទ្ធិពលដល់អតិថិជន និងសាធារណជន។ ហើយជុំវិញរឿងរ៉ាវខាងលើនេះ បានធ្វើខាងក្រុមហ៊ុនបិទទ្វារសាខាក្នុងខេត្ត Henan បណ្ដោះអាសន្ន និងធ្វើការស៊ើបអង្កេតបន្ថែមទៀតផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ម៉ាឡាកាំងដែលប្រើធ្វើជាសន្ដិសុខ
ម៉ាឡាកាំងដែលប្រើធ្វើជាសន្ដិសុខ
ម៉ាឡាកាំងដែលប្រើធ្វើជាសន្ដិសុខ
ម៉ាឡាកាំងដែលប្រើធ្វើជាសន្ដិសុខ
ម៉ាឡាកាំងដែលប្រើធ្វើជាសន្ដិសុខ
ម៉ាឡាកាំងដែលប្រើធ្វើជាសន្ដិសុខ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T