មិនចេះចប់សោះ ទាក់ទងរឿងឡានRolls-Royce ស្រាប់តែ ទេព បូព្រឹក្ស បង្ហោះសារបែបនេះ

//s5.kh1.co/7b/7bbc649b34cf0b41a8e215e243b6949973824222.jpg
តារា & កម្សាន្ដ

 ២៦-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

រហូតមកទល់នឹងពេលនេះ រឿងដែល លោកបង ដេវីត បានទិញឡានថ្មីជូន កញ្ញា ទេព បូព្រឹក្ស ហើយថែមទាំងបានទិញឡានថ្មីមួយទៀតទុកគ្រាន់ធ្វើដំណើរផ្លូវឆ្ងាយនោះ នៅតែមានមនុស្សរិះគន់ចំពោះអ្នកទាំងពីរ ដែលធ្វើឲ្យនាង ទ្រាំមិនបានចេញមកបង្ហោះសារបែបនេះ

ភ្នំពេញ៖ គឺជារឿងដ៍ល្អផ្ទួនៗគ្នា ក្រោយពី លោកបង ដេវីត បានទិញកាដូឡានស៊េរីទំនើប ម៉ាក Rolls-Royce ជូនដល់ កញ្ញា ទេព បូព្រឹក្ស ដែលជាកាដូខួប Anniversary ៤ ឆ្នាំ​ របស់អ្នកទាំងពីរ ហើយមិនយូរប៉ុន្មាន លោកបង ដេវីត ក៏បានទិញរថយន្តមួយគ្រឿងទៀត ទុកគ្រាន់សម្រាប់ធ្វើដំណើរផ្លូវឆ្ងាយ ព្រមទាំងទីកន្លែងដែលលោកប្រាថ្នា ចង់ទៅផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីបានជ្រាបដំណឹងដ៏រំភើនមួយនេះ ក៏មានបណ្ដាហ្វេនៗជាច្រើន ដែលតែងតែគាំទ្រអ្នកទាំងពីរ បានមកចូលរួមអបអរ និងកោតសរសើរ ពីការប្រឹងប្រែង ជម្នះរាល់ឧបសគ្គ រហូតដល់មានភាពជោគជ័យដូចសព្វថ្ងៃនេះ ប៉ុន្តែចំពោះរឿងនេះដែរ ហាក់ដូចជាមានមនុស្សមួយចំនួន បានសម្ដែងនូវការរិះគន់ចំពោះអ្នកទាំងពីរ ពីការបង្ហាញនូវសម្ភារនិយម នៅលើបណ្ដាញសង្គម ថែមទៀតផង។

យ៉ាងណាមិញ រឿងហេតុមួយនេះ ក៏បានកន្លងហួសទៅជាច្រើន ថ្ងៃទៅហើយ តែនៅតែមានអ្នករិះគន់ចំពោះ អ្នកទាំងពីរ រហូតមកទល់នឹងពេលនេះ ដែលធ្វើឲ្យ កញ្ញា ទេព បូព្រឹក្ស ហាក់ដូចជាទ្រាំមិនបាន រួចក៏បានបង្ហោះសារបែបនេះ នៅលើបណ្ដាញសង្គម ដោយបាននិយាយថា ៖ 

ហើយកាលរឿងឡាននឹងចប់? ហើយម៉េចបានជេរខ្ញុំ គ្រាន់ខ្ញុំទិញឡាន ហេតុអីច្រណែន ហេតុអីពួកអ្នកធ្វើបាបខ្ញុំ

ទេព បូព្រឹក្ស

ម៉្យាងវិញទៀត នៅក្នុងសារបង្ហោះមួយនេះ ហ្វេនៗជាច្រើន បានផ្ញើសារលើកទឹកចិត្ត ព្រមទាំងបាននិយាយទៅកាន់នាងថា កុំទៅខ្វល់អំពីអ្នកដែលបានរិះគន់ ព្រោះយើងក៏មិនអាចតម្រូវចិត្តមនុស្សគ្រប់គ្នាបានដែរ សំខាន់ឲ្យតែយើងរឹងមាំ និងធ្វើវាទៅសប្បាយចិត្ត ព្រមទាំង មិនប៉ះពាល់ដល់អ្នកដទៃ បានហើយ៕

សូមទស្សនារូបភាពខាងក្រោម៖

ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
សារដែល ទេព បូព្រឹក្ស បានបង្ហោះ 
សារដែល ទេព បូព្រឹក្ស បានបង្ហោះ 
ទេព បូព្រឹក្ស
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T