ស្រស់ៗពេកហើយ! អ្នកទេសចរម្នាក់ ថតរូបជាប់ខ្មោច បង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គម

//s5.kh1.co/9e/9ebb3e0e2e1c7589a3a79691b50f4ae986739b41.jpg
សង្គម

 ២៤-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អ្នកទេសចរណ៍ម្នាក់ បានថតជាប់រូបខ្មោចបានដោយចៃដន្យនៅពេលដែលគាត់បានធ្វើដំណើរកម្សាន្តលម្ហែកាយ នៅឯប្រាសាទ Tantallon ដែលមានទីតាំងនៅក្នុងប្រទេសស្កុតឡែន។

ស្កុតឡែន៖ នេះអាចជាបទពិសោធន៍ដ៏ព្រឺព្រួចមួយ ដែលមានអ្នកទេសចរណ៍ម្នាក់ដែលមានឈ្មោះ Christopher Aitchison បានថតជាប់រូបខ្មោចបានដោយចៃដន្យ នៅពេលដែលរូបលោក បានធ្វើដំណើរកម្សាន្តលម្ហែកាយ នៅឯប្រាសាទ Tantallon  ដែលមានទីតាំងនៅក្នុងប្រទេសស្កុតឡែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅក្នុងប្រាសាទមួយនោះគឺមានលក្ខណៈចំណាស់ ព្រមទាំងបែកបាក់ខូចខាតអស់ជាច្រើនកន្លែង ផងដែរ ដែលបន្សល់ទុកជាច្រើនឆ្នាំមកហើយ ដោយសារតែស្រលាញ់ទីកន្លែងប្រវត្តិសាស្រ្ត ទើបបុរសម្នាក់នោះ បានដើរចូលទស្សនាកន្លែងរមួយនេះ ហើយក៏ថតរូបជាច្រើនកន្លែងផងដែរ ប៉ុន្តែនៅពេលដែលគាត់ បានទាញមើលរូបភាពទាំងនោះនៅក្នុងកាំមេរ៉ាមកម្តងទៀត បុរសម្នាក់នេះ ក៏បានសង្កេតឃើញអ្វីម៉្យាងខុសប្រក្រតី។ ដោយភាពមិនអស់ចិត្ត Christopher Aitchison ក៏បានពង្រីករូបថតឲ្យជិតជាងមុន គាត់ក៏ព្រឺក្បាលភ្លាមៗ ដោយសារតែឃើញរូបរាងមនុស្សស្រីវ័យចំណាយឈរសម្លឹកមកក្រោម ប៉ុន្តែរូបរាងហាក់បីដូចជាមិនដូចជាមនុស្សសោះ ដោយមើលទៅទឹករបស់គាត់ពិតជាគួរឲ្យខ្លាចមែនទែន។

ក្រោយពីបានឃើញដូច្នេះ មានមហាជនជាច្រើនបាននិយាយថា ស្ត្រីវ័យចំណាស់នោះទំនងជាស្លៀកពាក់ឈុតពីបុរាណទៀតផង ដោយពួកគេមិនគិតថាគាត់គឺជាមនុស្សឡើយ ប៉ុន្តែទោះបីជាមានការអះអាងយ៉ាងនេះក្តី ក៏មានមនុស្សមួយចំនួនទៀតបាននិយាយថា លោក Christopher Aitchison បានប្រើកម្មវិធីកាត់តរូបភាពដើម្បីទាក់ទាញការចាប់អារម្មណ៍តែប៉ុណ្ណោះ៕

សូមចូលមើលរូបភាពខាងក្រោម៖

  ប្រាសាទ Tantallon មើលពីខាងក្រៅ
  ប្រាសាទ Tantallon មើលពីខាងក្រៅ
  ប្រាសាទ Tantallon មើលពីខាងក្រៅ
  ប្រាសាទ Tantallon មើលពីខាងក្រៅ
រូបថតជាប់ខ្មោច ប្រាសាទ Tantallon (មិនទាន់ពង្រីក)
រូបថតជាប់ខ្មោច ប្រាសាទ Tantallon (មិនទាន់ពង្រីក)
រូបថតជាប់ខ្មោច ប្រាសាទ Tantallon (ពង្រីក)
រូបថតជាប់ខ្មោច ប្រាសាទ Tantallon (ពង្រីក)
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T