ហេតុអ្វី តារាស្រុកគេ អាយុចូល៣០ ឬ៤០ ទៅហើយនៅមិនទាន់ខ្វល់រឿងរៀបការទៀត?

//s5.kh1.co/7a/7a7e480938504e9e8f604d13a64df1213c550eea.jpg
យល់ដឹង

 ២៤-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អាយុ​ច្រើន​រៀប​ការ​មិន​សំខាន់​នោះទេ តែអ្វី​ដែល​សំខាន់​នោះគឺ​រៀប​ការ​ខុស​ រៀប​ការ​ហើយ​ត្រូវ​លែង​លះ​គ្នា​ក្លាយ​ជា​រឿង​លេង​សើច​អ្នក​ដទៃនោះ​ទើប​វា​ជា​រឿងដែល​សំខាន់​។

យល់​ដឹង​៖ រឿង​រៀប​ការ​មិន​មែន​ជា​រឿង ​ដែល​លេង​សើច​នោះទេ មិន​មែនយើង​​ថាចង់​រៀប​ការ ​ក៏​រៀប​ការ​បានស្រេច​តែ​ចិត្ត​​នោះទេ គឺវា​ត្រូវ​ទាម​ទារពេល​វេលា ​ក្នុង​ការសិក្សា​ស្វែង​យល់​ ​ពីដៃគូ​ឲ្យ​បាន​ច្បាស់​លាស់ជាមុន​​ ព្រោះ​វា​ជាប់​ទាក់​ទងនឹង​​កេរ្តិ៍ឈ្មោះ ​ក៏​ដូច​ជាសុភមង្គល​របស់ ​មនុស្ស​ស្រី​ក្នុង​ឆាក​ជីវិត ​បន្ទាប់​ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ប្រសិន​បើ​គិត​ពី ​អាយុសមល្មម ក្នុង​ការ​រៀប​ការ​​ រវាង​មនុស្ស​ប្រុស ​និងមនុស្សស្រី​វិញ  ចំពោះ​មនុស្ស​ប្រុស​រៀប​ការ​​ ​អាយុ​ចាប់​ពី​៣០ឆ្នាំ​ឡើង​ទៅ​ ជា​រឿងធម្មតា​ ព្រោះ​មនុស្ស​ប្រុស ​កាន់​តែ​មាន​វ័យ​ច្រើន ​កាន់តែដឹងក្តី មានភាព​​ចាស់​ទុំ និងមាន​​ទំនួល​ខុស​ត្រូវ​ ​អាច​ទទួលរ៉ាប់​រង​ លើជីវិត​​គ្រួសារ​មួយ​​បានហើយ។

រូបតំណាង
រូបតំណាង

ផ្ទុយ​ពី​មនុស្សស្រី ប្រសិន​បើ​អាយុ​ចាប់​ពី​​​៣០ ឆ្នាំ​​ជាង​ឡើង​ទៅ​ហើយ​ នៅមិន​ទាន់​គិត​គូរ​ រឿង​រៀប​ការ​ទៀតនោះ គឺ​ហាក់​ដូចជា​ មាន​វ័យ​រៀង​ជ្រេ ក្នុង​រឿង​រៀប​ការ​ ដែល​វ័យ​នេះ​ត្រូវ​បាន ​គេយល់​ឃើញ​ថា ​ពិត​ជា​ពិបាក ក្នុង​ការ​រក​ដៃគូ ដែល​សាកសម​បន្តិចហើយ។ មូល​ហេតុ​ក៏​ព្រោះ​តែ ជាធម្មតា​​មនុស្សប្រុស​ ទោះបីជា​មាន​វ័យ​ចាស់ ​យ៉ាង​ណាក៏​នៅ​តែ​ចង់​បាន ​ប្រពន្ធ​ក្មេង​ដែរ​។

រូបតំណាង
រូបតំណាង

ក៏ប៉ុន្តែមនុស្ស​ស្រី ​ដែល​​​រៀង​ការ​នៅ​អាយុ​ច្រើន ​ក៏មិន​ខុស​ទាស់​អ្វី​ដែរ។ ពោល​គឺ​​រៀប​ការ​យឺត ក៏ប្រសើរ​ជាង​ រៀប​កា​រខុស​ដែរ។ ជាក់​ស្តែងគេ​ឃើញ​ថា មាន​តារា​បរទេសស្រី​ៗ​​ជា​ច្រើន ទោះ​បីមាន​អាយុ​៣០ ទៅ​៤០​ឆ្នាំ ជាង​ទៅហើយ ក៏ពួកគេ​នៅ​មិន​ទាន់​គិតគូរ ​ខ្វល់​ខ្វាយ​លាង​ភាព​នៅ​លីវ ​នៅឡើយដែរ​។

រូបតំណាង
រូបតំណាង

ហើយ​មូល​ហេតុ ដែល​តារាស្រី​ល្បី​ៗ​ជាច្រើន ​មិនទាន់​ចូល​រោង​ការ​ ​​​គឺអាច​ដោយ​សារ​តែ មូ​លហេតុ​មួយចំនួន​ដូច​ជា៖

+ ពួកគេ​ចង់​រក្សា ​នៅ​ប្រជា​ប្រិយ​ភាព គឺ​ភាព​ល្បី​ល្បាញ ​ឲ្យ​បាន​យូរ​ ​ដើម្បី​អាច​ក្តោប​ក្តាប់​ បាន​នៅ​ឳកាសសម្តែង​ល្អ​ៗ​ និង​រក្សាទុក​ស្នាដៃឲ្យ​ច្រើន បន្ថែម​ទៀត​បន្តិច​សិន។

+ ឈ្លាត​ឳកាស ​រក​ប្រាក់​ឲ្យ​បាន​ច្រើន​ ទាន់​នៅ​មាន​ភាព​ល្បីល្បាញ​។

+ មិន​ទាន់​រក​បាន ​អ្នក​ដែល​ត្រូវ​ចិត្ត​ អាច​យកមក​ធ្វើ​ជា​គូអនាគត ​ជា​មួយ​នឹង​គ្នា​បាន​។

រូបតំណាង
រូបតំណាង

+ រកបានអ្នក​ដែល ​ត្រូវ​ចិត្ត​ហើយ​ តែ​ចង់​នៅ​រក្សា​​ឈ្មោះ ​ជា​សង្សារ​ឲ្យ​បាន​យូរ​បន្តិច ដើម្បី​សិក្សា​និ​ង មើល​ចិត្ត​គ្នា​ដើម្បី​ប្រាកដ​ថា ​នៅ​ពេល​ដែល​រៀប​ការ​ហើយ ​គ្មាន​បញ្ហា​បែក​បាក់​កើ​តឡើង​។ ម្យ៉ាង​វិញ​ទៀត ដោយ​សារតែ​ពួកគេ​យល់​ថា ​ការរៀប​ការមិន​សំខាន់ ព្រោះ​វា​គ្រាន់​តែ​ជា ​ពិធី​តាម​ប្រពៃណី តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ ភាព​ស្មោះ​ត្រង់ និង ​ក្តី​ស្រលាញ់​ដែល​មាន​ឲ្យ​គ្នា​។

រូបតំណាង
រូបតំណាង

+ ដោយ​សារ​តែ ​ពួកគេ​​ធ្លាប់​មាន​បទពិសោធន៍ ​ស្នេហា​ឈឺចាប់ រហូត​ធ្វើ​ឲ្យ​លែង​ចង់​ ចាប់​ផ្តើម​ស្នេហា​ថ្មី​ទៀត​។

​+ ហើយ​ចំណុច​ដែល​សំខាន់ ​ធ្វើ​ឲ្យតារាស្រីល្បី​ៗជា​ច្រើន​ ​​​មិន​ចង់​រៀប​ការនោះគឺ ​ដោយ​សារតែពួកគេ ​មានភាព​ឯករាជ្យ​ លើ​ហរិញ្ញវត្ថុ​ដោយ​ខ្លួនឯង។​ ពោល​គឺ​ពួកគេ ​​អាចមាន​សមត្ថភាព ក្នុង​ការ​រក​ប្រាក់​ចំណូល​ដោយ​ខ្លួន​ឯង ដោយ​មិន​ចាំ​បាច់ ​ពឹងផ្អែក​ពី​មនុស្ស​ប្រុស​នោះទេ៕ 

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T