ស្ត្រីម្នាក់បានតវ៉ា ចំពោះទង្វើមិនសមរម្យរបស់អ្នកនយោបាយម្នាក់ ដែលបានមាក់ងាយដល់ស្ត្រីភេទ (មានវីដេអូ)

//s5.kh1.co/eb/eb84931bf01b541bbaa51edd16ff9d1588999432.jpg
សង្គម

 ២៤-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តាមរយៈគេហទំព័រមួយឈ្មោះថា AJ+ បានធ្វើការបង្ហោះនូវវីដេអូមួយ ដែលជាពាក្យសម្តីឆ្លើយតបរបស់ស្ត្រីអ្នកតំណាង​នៃ AOC ដែលបានធ្វើការឆ្លើយតបទៅលើការសុំទោសរបស់អ្នកនយោបាយម្នាក់ ដែលមានឈ្មោះថា Ted Yoho។

បរទេស៖ តាមរយៈគេហទំព័រមួយឈ្មោះថា AJ+ បានធ្វើការបង្ហោះនូវវីដេអូមួយ ដែលជាពាក្យសម្តីឆ្លើយតបរបស់ស្ត្រីអ្នកតំណាង​នៃ AOC ដែលបានធ្វើការឆ្លើយតបទៅលើការសុំទោសរបស់អ្នកនយោបាយម្នាក់ ដែលមានឈ្មោះថា Ted Yoho។ Alexandria Ocasio-Cortez គឺជាអ្នកតំណាងម្នាក់ ហើយនាងក៏បានចេញមុខមកធ្វើការឆ្លើយតបនឹងការសុំទោសរបស់អ្នកនយោបាយ Ted Yoho ដែលបានប្រើភាសាមាក់ងាយមកកាន់ពួកនាង ដោយបាននិយាយថា « ខ្ញុំមក​ឈរនៅត្រង់នេះ ព្រោះខ្ញុំចង់បង្ហាញប៉ាម៉ាក់របស់ខ្ញុំថា ខ្ញុំគឺជាកូនស្រីរបស់ពួកគាត់ ហើយពួកគាត់មិនបានចិញ្ចឹមខ្ញុំ មិនព្រមទទួលយកការធ្វើបាបពីមនុស្សប្រុសនោះទេ»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយនាងបានបន្តថា «លោក Ted Yoho បានហៅខ្ញុំថាគួរឱ្យខ្ពើម ហៅខ្ញុំថាជាមនុស្សឆ្កួត បន្ទាប់មកខ្ញុំក៏ប្រាប់ថាគាត់បាននិយាយដូចជាមនុស្សឈ្លើយម្នាក់ ហើយគាត់ក៏តបមកខ្ញុំ វិញថា «ឈ្លើយ? នេះនាងហៅខ្ញុំថាឈ្លើយឬ?» បន្ទាប់មកគាត់បានហៅខ្ញុំថា «ស្រីចង្រៃ» នៅចំពោះមុខអ្នកកាសែតទាំងអស់»។

ចំពោះពាក្យសម្តីខាងលើមានអ្នកកាសែតអះអាងថាវាជាការពិត ប៉ុន្តែលោក Ted Yoho បានធ្វើការបដិសេធ។ នៅក្នុង វីដេអូនោះ Alexandria Ocasio-Cortez បានបកស្រាយថា «បញ្ហាបែបនេះមិន មែនមិនធ្លាប់កើតនោះទេ ព្រោះតែធ្លាប់កើតហ្នឹងហើយ ទើបវាជាបញ្ហា វាជាបញ្ហាដែលមិនមែនកើតមកព្រោះតែស្ថានការណ៍ពេលនោះ តែវាកើតឡើង ព្រោះវាជាវប្បធម៌ ហើយវប្បធម៌ដែលចូលចិត្តប្រើភាសា ឬកាយវិការធ្វើបាបដល់មនុស្សស្រី»។

នាងក៏បានបន្ថែមទៀតថា «លោក Yoho​ បានរកលេសជាច្រើនដើម្បីជួយសម្រាលនូវកំហុសរបស់ខ្លួន អ្វីដែលខ្ញុំមានបញ្ហានោះគឺគាត់ បានលើកឡើងអំពីប្រពន្ធ និងកូនស្រីរបស់គាត់ វាហាក់ដូចជាគាត់កំពុងប្រើពួកគេដើម្បីធ្វើជាខែល ការពារកំហុសខ្លួនឯង តែខ្ញុំក៏ជាកូនស្រីដែរ គាត់សំណាងខ្លាំងណាស់ដែលឪពុករបស់ខ្ញុំបានស្លាប់ទៅហើយ ទើបមិនបានឃើញថាលោក Yoho ធ្វើបែបណាដាក់ខ្ញុំ ចំណែកម្ដាយរបស់ខ្ញុំគាត់បានឃើញពីទង្វើទាំងនោះតាមរយៈកញ្ចក់ទូរទស្សន៍ ខ្ញុំមកឈរនៅត្រង់នេះ ព្រោះខ្ញុំចង់បង្ហាញប៉ាម៉ាក់របស់ខ្ញុំថា ខ្ញុំគឺជាកូនស្រីរបស់ពួកគាត់ ហើយពួកគាត់មិនបានចិញ្ចឹមខ្ញុំឱ្យព្រមទទួល យកការធ្វើបាបពីមនុស្សប្រុសនោះទេ ការដែលគាត់ហ៊ានប្រើពាក្យមិនសមរម្យនោះនៅពេលធ្វើសន្និសិទ្ធ វាមានន័យថា គាត់ក៏កំពុងប្រើពាក្យនោះទៅកាន់កូន និងប្រពន្ធរបស់គាត់ និងស្ត្រីឯទៀតផងដែរ ហើយខ្ញុំឈរនៅត្រង់នេះគឺ កំពុងតែនិយាយជំនួសពួកគេថា យើងទទួលយកមិនបាននោះទេ»។

«ការមានកូនស្រីមិនបានធ្វើឱ្យអ្នកក្លាយជាបុរសល្អនោះទេ ការមានប្រពន្ធក៏មិនអាចជួយឱ្យអ្នកក្លាយជាមនុស្សល្អដែរ ការដែលធ្វើដាក់អ្នកដទៃដោយការគោរព និងប្រកបដោយការមានសីលធម៌ល្អ ទើបធ្វើឳ្យគេហៅមនុស្សប្រុសម្នាក់នោះ ថាជាមនុស្សល្អ ហើយមនុស្សប្រុសល្អបែបនេះ រាល់ពេលដែលគាត់បានធ្វើខុស គាត់នឹងធ្វើគ្រប់យ៉ាងដើម្បីសុំការអភ័យទោស មិនមែនដើម្បីរក្សាកិត្តិយស្តរបស់ខ្លួនឯង មិនមែនដើម្បីសន្លឹកឆ្នោត ប៉ុន្តែសុំទោសដោយដឹងថាខ្លួនខុស ហើយចង់កែប្រែខ្លួន និងដឹងថាខ្លួនបានធ្វើបាបដល់អ្នកដទៃយ៉ាងណា»។

សូមទស្សនាវីដេអូខាងក្រោម៖

គួរជម្រាបផងថា ​នេះគឺជាពាក្យសម្តីដែលមនុស្សស្រីជាច្រើនចង់និយាយ យើងសង្ឃឹមថាបុរសអាច អានវាហើយគិតពិចារណាថា តើពួកយើងត្រូវការការឱ្យតម្លៃ និងផ្តល់សិទ្ធិស្មើគ្នាដល់ពួកយើងយ៉ាងណា សូមចូលរួមធ្វើឱ្យសង្គមនេះក្លាយជាសង្គមមួយ ដែលមនុស្សម្នាក់ៗអាចគោរពគ្នាទៅវិញទៅមក ដោយមិនគិតពីភេទ ឬពណ៌សម្បុរ ឋានៈនិងពូជសាសន៍៕


Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T