មកដឹងពីតារាចម្រៀង សម្តែង និងពិធីករប៉ុន្មានរូបនេះ ដែលធ្លាប់សាងផ្នួសជាព្រះសង្ឃ

//s5.kh1.co/52/52ba5310bb3698e9da961c1cd003a6929855d306.jpg
នារី

 ២៤-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បើយើងក្រលេកមើលនៅក្នុងសង្គមសិល្បៈវិញមានតារាសម្តែង ចម្រៀង ពិធីករ ស្រស់សង្ហារមួយចំនួនធ្លាប់ចូលខ្លួនសាងផ្នួសនៅក្នុងព្រះពុទ្ធសាសនា

បើយើងក្រលេកមើលនៅក្នុងសង្គមសិល្បៈវិញមានតារាសម្តែង ចម្រៀង ពិធីករ ស្រស់សង្ហាមួយចំនួនធ្លាប់ចូលខ្លួនសាងផ្នួសនៅក្នុងព្រះពុទ្ធសាសនាដើម្បីស្វែងយល់ពីព្រះធម៌ ការអប់រំចិត្ត មិនត្រឹមតែប៉ុណ្ណោះសម្រាប់ការសងគុណលោកទាំងទេ្វគឺឪពុកម្តាយថែមទៀតផង។ ជាក់ស្តែងការសាងផ្នួសបែបនេះគឺពិតជាគំរូមួយដ៏ប្រពៃទៅដល់អ្នកគាំទ្រ និងជាពិសេសក្រុមគ្រួសារ ដើម្បីបំពេញនូវភាពកត្តញ្ញូតាធម៌ទៅដល់អ្នកទាំងពីរដែលគាត់ខិតខំបីបាច់ចិញ្ចឹមយើងដែលជាកូនៗតាំងតូចរហូតមកដល់ពេលនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់បើតាមបណ្តាញសង្គមហ្វេសប៊ុកដែលធ្លាប់បានចេញផ្សាយកន្លងមកយើងសង្កេតឃើញថាមានវត្តមានតារាសម្តែង ចម្រៀង ពិធីករ ស្រស់សង្ហាដែលធ្លាប់បានសាងផ្នួសជាព្រះភិក្ខុរួមមាន លោក គឹម សីហា, លោក អេឡិច ចិត្រា, លោក ទុយ, លោក សុខគា,លោក​ អ៉ឹម​ ជីវា​ តារាកំប្លែងលោក ខាត់ ចំរើន និងក្នុងពេលថ្មីៗនេះគឺ តារាចម្រៀងរ៉េបដ៏ល្បីឈ្មោះលោក ងួន ចាន់ដេវីត។ 

គួរបញ្ជាក់ផងដែរថា លោក ងួន ចាន់ដេវីត សាងផ្នួសលើកនេះគឺដោយសារតែលោកចង់នៅកន្លែងភាពស្ងប់ស្ងាត់ ក៏ដូចជាចង់រំងាប់អារម្មណ៍ ដើម្បីយល់ដឹងពីព្រះពុទ្ធសាសនា ហើយមួយរយៈនេះទៀតសោកលោកពិតជាបានជួបរឿងស្មុគស្មាញ និងឧបសគ្គច្រើន ដោយសារបញ្ហាទាំងអស់នេះហើយ ទើបធ្វើឲ្យ លោកមកសាងផ្នួសជាព្រះភក្ខុបែបនេះ មួយវិញទៀតការសាងផ្នួសបែបនេះក៏ជាចំណែកមួយដ៏ធំធេងក្នុងការសងគុណឪពុកម្តាយរបស់លោកថែមទៀត ហើយលោកមិនទាន់បញ្ជាក់ថាពេលណាភិក្ខុមួយនេះសឹកជាប្រជាជនធម្មតានោះទេ។ ទាំងអស់នេះពិតជាគំរូមួយដ៏ល្អទៅដល់បណ្តាលអ្នកគាំទ្រទាំងអស់គ្នាដើម្បីស្វែងយល់ពីព្រះពុទ្ធសាសនានៅក្នុងប្រទេសរបស់យើងផងដែរ៕  

សូមទស្សនារូបភាពខាងក្រោម៖

លោក​ អ៉ឹម​ ជីវា
លោក​ អ៉ឹម​ ជីវា
លោក គឹម សីហា
លោក គឹម សីហា
លោក សុខគា
លោក សុខគា
លោក​ ទុយ
លោក​ ទុយ
លោក អេឡិច ចិត្រា
លោក អេឡិច ចិត្រា
ភិក្ខុ ងួន ចាន់ដេវីត​ និងទេព​ បូព្រឹក
ភិក្ខុ ងួន ចាន់ដេវីត​ និងទេព​ បូព្រឹក
ភិក្ខុ ងួន ចាន់ដេវីត​ និងទេព​ បូព្រឹក
ភិក្ខុ ងួន ចាន់ដេវីត​ និងទេព​ បូព្រឹក
ភិក្ខុ ងួន ចាន់ដេវីត​
ភិក្ខុ ងួន ចាន់ដេវីត​
ងួន ចាន់ដេវីតគឹម សីហាអេឡិច ចិត្រាទុយ
Kit Puth seyha
Menghong (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T