ចិន​ជោគជ័យក្នុងការបាញ់បង្ហោះយាន ទៅកាន់ភពព្រះអង្គារជាលើកដំបូង (មានវីដេអូ)

//s5.kh1.co/73/734893cc8f58c21750a18fb8de6201c54b8d0b31.jpg
បច្ចេកវិទ្យា

 ២៣-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ប្រទេសចិនបានធ្វើបេសកកម្មបាញ់បង្ហោះយានរបស់ខ្លួនជាលើកដំបូង​នៅថ្ងៃព្រហស្បតិ៍នេះ

ប៉េកាំង៖ ប្រទេសចិនបានធ្វើបេសកកម្មបាញ់បង្ហោះយានរបស់ខ្លួនជាលើកដំបូង​នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងគោលបំណងទៅចុះចតនៅលើផ្ទៃភពព្រះអង្គារ ​ដើម្បីធ្វើការស្រាវជ្រាវរប្រភពទឹក និងទឹកកក ដ៏ដូចជាសិក្សាពីបរិយាកាស និងដីនៅទីនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=426,q=100/4f/4f094bad1763467783f643906b940867bf491dd8.png

រ៉ុក្កែត Long March-5 ​ ដែលមានផ្ទុក​ផ្កាយរណបសម្រាប់គោចរ​ និងរ៉ូបូត​ចល័តលើផ្ទៃដីភពអង្គារ ជាមួយនឹងទម្ងន់ប្រហែល ៥តោន ត្រូវបានគេបាញ់បង្ហោះឡើងទៅកាន់ទីអវកាស ដោយចេញពីមូលដ្ឋាន ​Wenchang​ ស្ថិតនៅ​ខេត្ត ​Hainan​ ភាគខាងត្បូងប្រទេសចិន​ កាលពីវេលាម៉ោង ១២ៈ៤១នាទីរសៀល​ (ម៉ោងនៅទីក្រុងប៉េកាំង)។

https://s5.kh1.co/__image/w=650,h=366,q=100/09/09a19bb62cb995f536229f3338f515933738c84b.jpg

សូមជម្រាបផងដែរថា យានដែលត្រូវបានបង្ហោះក្នុងបេសកកម្មជាប្រវត្តិសាស្ត្រ​ចិន ដែលមានឈ្មោះថា ​Tianwen-1 នេះ គឺនឹងត្រូវចំណាយពេល​ពី ៦-៧ខែ ​ហើយ​គេរំពឹងថា វានឹងទៅដល់ភពក្រហម (ភពព្រះអង្គារ) នៅ​កំឡុងខែកុម្ភៈឆ្នាំ២០២១៕

https://s5.kh1.co/__image/w=650,h=433,q=100/83/83bcc810a10b99140b84184ccd9cd3bb7648f62c.jpg

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T