ប៉េកាំង៖ ប្រទេសចិនបានធ្វើបេសកកម្មបាញ់បង្ហោះយានរបស់ខ្លួនជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងគោលបំណងទៅចុះចតនៅលើផ្ទៃភពព្រះអង្គារ ដើម្បីធ្វើការស្រាវជ្រាវរប្រភពទឹក និងទឹកកក ដ៏ដូចជាសិក្សាពីបរិយាកាស និងដីនៅទីនោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរ៉ុក្កែត Long March-5 ដែលមានផ្ទុកផ្កាយរណបសម្រាប់គោចរ និងរ៉ូបូតចល័តលើផ្ទៃដីភពអង្គារ ជាមួយនឹងទម្ងន់ប្រហែល ៥តោន ត្រូវបានគេបាញ់បង្ហោះឡើងទៅកាន់ទីអវកាស ដោយចេញពីមូលដ្ឋាន Wenchang ស្ថិតនៅខេត្ត Hainan ភាគខាងត្បូងប្រទេសចិន កាលពីវេលាម៉ោង ១២ៈ៤១នាទីរសៀល (ម៉ោងនៅទីក្រុងប៉េកាំង)។
សូមជម្រាបផងដែរថា យានដែលត្រូវបានបង្ហោះក្នុងបេសកកម្មជាប្រវត្តិសាស្ត្រចិន ដែលមានឈ្មោះថា Tianwen-1 នេះ គឺនឹងត្រូវចំណាយពេលពី ៦-៧ខែ ហើយគេរំពឹងថា វានឹងទៅដល់ភពក្រហម (ភពព្រះអង្គារ) នៅកំឡុងខែកុម្ភៈឆ្នាំ២០២១៕
សូមទស្សនាវីដេអូខាងក្រោម៖