អាយដលលេងមែនទែនហើយ! សុខហ៊ុច ប្រកាសលែងលាក់អាវុធហើយ និងប្រាប់ទៅដៃគូមានប៉ុណ្ណាចេញឲ្យអស់មក

//s5.kh1.co/0a/0a42d71c1cb251d07245bb2844b002abc71ef097.jpg
កីទ្បា

 ២៣-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

សុខហ៊ុច ប្រកាសជាសាធារណៈ ឲ្យដៃគូមានអីចេញឲ្យអស់មក

ភ្នំពេញ៖ កីឡាករលំដាប់កំពូល មឿន សុខហ៊ុច ដែលធ្លាប់ហូបអស់កីឡាករខ្លាំងៗក្នុងប្រភេទទម្ងន់៦៣គីឡូក្រាម បានបង្ហោះសារមួយនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងទៅដល់អ្នកគាំទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សារបង្ហោះរបស់ សុខហ៊ុច
សារបង្ហោះរបស់ សុខហ៊ុច

កាលពីម្សិលមិញនេះ អ្នកលេងរន្ទះជើង និងកែង សុខហ៊ុច បានបង្ហោះសារមួយយ៉ាងមានឥទ្ធិពលថា៖​

"ចាប់ពីថ្ងៃនេះទៅខ្ញំុលែងបិទអាវុធហើយ បងប្អូនមិត្តរួមអាជីពវៃ៉អីបានវ៉ៃមកចុះ ចប់ការប្រកួតមិត្តភាព បងប្អូននៅតែស្រលាញ់ពេញបេះដូង "។

កីឡាករ សុខហ៊ុច
សុខហ៊ុច ឈ្នះខ្សែក្រវ៉ាត់នៅប្រទេសថៃ
សុខហ៊ុច ឈ្នះខ្សែក្រវ៉ាត់នៅប្រទេសថៃ

តាមរយះពាក្យប៉ុន្មានឃ្លានេះ រួមជាមួយនឹងរូបភាពមួយសន្លឹករបស់ខ្លួន ប្រិយមិត្តប្រាកដជាយល់ច្បាស់អំពីខ្លឹមសារ ដែលចង់ប្រាប់ថា ចាប់ពីការប្រកួតក្រោយៗទៅគឺ សុខហ៊ុច មិនប្រណីអាវុធនៅលើសង្វៀនឡើយ ជាពិសេសកែងដ៏មុតស្រួច ដែលធ្លាប់ធ្វើឲ្យដំរីភ្លុកពិឃាតហូរឈាមស្រោចខ្លួន កាលពីពេលថ្មីៗ។

កីឡាករ មឿន សុខហ៊ុច
កីឡាករ មឿន សុខហ៊ុច

សុខហ៊ុច សប្តាហ៍នេះ គេនឹងត្រូវប៉ះជាមួយកីឡាករ យ៉េន ឌីណា ដែលអ្នកគាំទ្រជាច្រើនកំពុងរង់ចាំចង់ឃើញការប្រកួតមួយនេះ៕

ប្រភពមឿនសុកហ៊ុច បេះដូងខ្មែរ ខ្មែរមួយជីវិត

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T