ការការពារឯកជនភាពរបស់អ្នកប្រើប្រាស់គឺមានសារៈសំខាន់បំផុតក្នុងសម័យបច្ចេកវិទ្យា ដូច្នេះហើយ​ទើបក្រុមហ៊ុន​ហ្វេសប៊ុក​បានដាក់ឱ្យប្រើប្រាស់មុខងារ App Lock សម្រាប់កម្មវិធី Messenger ដើម្បីបង្កើនសុវត្ថិភាពក្នុង​ការប្រើ​ប្រាស់​។ នេះបើតាមការផ្សាយជាផ្លូវការពីនាយកដ្ឋានប្រឆាំង​បទល្មើសបច្ចេកវិទ្យានៅ​ព្រឹកថ្ងៃ ២៣ កក្កដានេះ។

នាយកដ្ឋានប្រឆាំង​បទល្មើសបច្ចេកវិទ្យាបន្ថែមថា មុខងារថ្មីនេះអាចឱ្យអ្នកប្រើប្រាស់តម្រូវឱ្យផ្ដល់ Face ID ឬ Touch ID មុននឹងអាចចូលប្រើកម្មវិធី Messenger បាន។ ការបន្ថែមមុខងារថ្មីនេះ វាធ្វើឱ្យអ្នកប្រើប្រាស់ មានអារម្មណ៍​សុវត្ថិភាព​​ថា ព័ត៌មានរបស់ពួកគេ នឹងមិនត្រូវបានចូលមើលនៅពេលដែលអ្នកផ្សេងប្រើទូរសព្ទរបស់គេនោះ។

រូបភាពពីនាយកដ្ឋានប្រឆាំង​បទល្មើសបច្ចេកវិទ្យា

ម្យ៉ាងវិញទៀតស្ថាប័នខាងលើបន្តថា ក្រុមហ៊ុន Facebook ក៏បានកំពុងធ្វើការសាកល្បងមុខងារ ដើម្បីឱ្យអ្នក​ប្រើ​ប្រាស់​​អាចកំណត់ ថាតើអ្នកណាអាចផ្ញើសារ ឬតេមកគេដោយផ្ទាល់ ឬពួកគេក៏អាចកំណត់សម្រាប់អ្នក​ដែលមិន​អាចតេ ឬផ្ញើសារបានទាំងស្រុងផង។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុននឹងធ្វើឱ្យរូបភាពមើលទៅឃើញព្រិលប្រសិនបើ​រូបភាពនោះ​ត្រូវបានផ្ញើពីអ្នក ដែលអ្នកប្រើប្រាស់មិនស្គាល់។

សូមបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្នមុខងារនេះប្រើបានតែនៅលើប្រព័ន្ធប្រតិបត្តិការ iOS តែប៉ុណ្ណោះ តែគួរ​ឱ្យស្ដាយ​សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ទាល់តែ២-៣ខែទៀតទើបអាចប្រើមុខងារនេះបាន។ ដើម្បីប្រើប្រាស់​មុខងារនេះ លោកអ្នកអាចចូលទៅក្នុង Privacy ដើម្បីបើកមុខងារនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ