«លែង​​បារម្ភ​​ខ្លាច​គេ​​លួច​ចូល​មើល Messenger ទៀត​​ហើយ​​ ទោះ​​បី​​ជា​​ឱ្យ​​ទូរស័ព្ទ​​អ្នក​ដទៃ​ខ្ចី​ប្រើ​ក៏​ដោយ»​

//s5.kh1.co/c7/c7353cdd79a3cfe5dd420b58af53b5bd845049cf.jpg
បច្ចេកវិទ្យា

 ២៣-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ការការពារឯកជនភាពរបស់អ្នកប្រើប្រាស់គឺមានសារៈសំខាន់បំផុត ក្នុងសម័យបច្ចេកវិទ្យាដូច្នេះហើយទើបក្រុមហ៊ុន​ហ្វេសប៊ុក​បានដាក់ឱ្យប្រើប្រាស់មុខងារ App Lock សម្រាប់កម្មវិធី Messenger ដើម្បីបង្កើនសុវត្ថិភាពក្នុងការប្រើប្រាស់

ការការពារឯកជនភាពរបស់អ្នកប្រើប្រាស់គឺមានសារៈសំខាន់បំផុតក្នុងសម័យបច្ចេកវិទ្យា ដូច្នេះហើយ​ទើបក្រុមហ៊ុន​ហ្វេសប៊ុក​បានដាក់ឱ្យប្រើប្រាស់មុខងារ App Lock សម្រាប់កម្មវិធី Messenger ដើម្បីបង្កើនសុវត្ថិភាពក្នុង​ការប្រើ​ប្រាស់​។ នេះបើតាមការផ្សាយជាផ្លូវការពីនាយកដ្ឋានប្រឆាំង​បទល្មើសបច្ចេកវិទ្យានៅ​ព្រឹកថ្ងៃ ២៣ កក្កដានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាយកដ្ឋានប្រឆាំង​បទល្មើសបច្ចេកវិទ្យាបន្ថែមថា មុខងារថ្មីនេះអាចឱ្យអ្នកប្រើប្រាស់តម្រូវឱ្យផ្ដល់ Face ID ឬ Touch ID មុននឹងអាចចូលប្រើកម្មវិធី Messenger បាន។ ការបន្ថែមមុខងារថ្មីនេះ វាធ្វើឱ្យអ្នកប្រើប្រាស់ មានអារម្មណ៍​សុវត្ថិភាព​​ថា ព័ត៌មានរបស់ពួកគេ នឹងមិនត្រូវបានចូលមើលនៅពេលដែលអ្នកផ្សេងប្រើទូរសព្ទរបស់គេនោះ។

រូបភាពពីនាយកដ្ឋានប្រឆាំង​បទល្មើសបច្ចេកវិទ្យា
រូបភាពពីនាយកដ្ឋានប្រឆាំង​បទល្មើសបច្ចេកវិទ្យា

ម្យ៉ាងវិញទៀតស្ថាប័នខាងលើបន្តថា ក្រុមហ៊ុន Facebook ក៏បានកំពុងធ្វើការសាកល្បងមុខងារ ដើម្បីឱ្យអ្នក​ប្រើ​ប្រាស់​​អាចកំណត់ ថាតើអ្នកណាអាចផ្ញើសារ ឬតេមកគេដោយផ្ទាល់ ឬពួកគេក៏អាចកំណត់សម្រាប់អ្នក​ដែលមិន​អាចតេ ឬផ្ញើសារបានទាំងស្រុងផង។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុននឹងធ្វើឱ្យរូបភាពមើលទៅឃើញព្រិលប្រសិនបើ​រូបភាពនោះ​ត្រូវបានផ្ញើពីអ្នក ដែលអ្នកប្រើប្រាស់មិនស្គាល់។

សូមបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្នមុខងារនេះប្រើបានតែនៅលើប្រព័ន្ធប្រតិបត្តិការ iOS តែប៉ុណ្ណោះ តែគួរ​ឱ្យស្ដាយ​សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ទាល់តែ២-៣ខែទៀតទើបអាចប្រើមុខងារនេះបាន។ ដើម្បីប្រើប្រាស់​មុខងារនេះ លោកអ្នកអាចចូលទៅក្នុង Privacy ដើម្បីបើកមុខងារនេះ៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T