តេហេរ៉ង់៖ មេបញ្ជាការអ៊ីរ៉ង់ម្នាក់បានបង្ហើបឱ្យដឹងថា កងទ័ពអាកាសអ៊ីរ៉ង់បានចាប់ផ្តើម កម្មវិធីអភិវឌ្ឍយន្តហោះចម្បាំងធុនធ្ងន់ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការផលិតយន្តហោះចម្បាំងធុនស្រាលឈ្មោះថា Kowsar ដែលត្រូវបានឱ្យបម្រើការក្នុងជួរកងទ័ពអាកាសអ៊ីរ៉ង់កាលពីចុងខែមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកឧត្តមសេនីយ៍ Hamid Vahedi បានលើកឡើងយ៉ាដូច្នេះថា៖
អ៊ីរ៉ង់ទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងការស្រាវជ្រាវរកបច្ចេកវិទ្យាបំបាំងកាយដាក់លើយន្តហោះចម្បាំងផ្សេងៗគ្នា ក៏ដូចជាការរកឃើញវិធីផលិតយន្ដហោះគ្មានមនុស្សបើក Karrar ដែលអាចទម្លាក់គ្រាប់បែកទម្ងន់ ២២៦គីឡូក្រាម បានដោយជោគជ័យ និងមានប្រសិទ្ធភាពទៀតផង។ ហើយមិនតែប៉ុណ្ណោះ វិស្វករអ៊ីរ៉ង់ក៏កំពុងខិតខំប្រឹងប្រែងបន្ថែម ក្នុងការអភិវឌ្ឍសមត្ថភាពប្រព័ន្ធរ៉ាដា និងប្រព័ន្ធ Electronic Warfare ឱ្យបានកាន់តែប្រសើរឡើង សម្រាប់យកទៅបំពាក់លើគ្រាប់មីស៊ីលប្រដេញចម្ងាយឆ្ងាយដែរ។

គួរឱ្យដឹងផងដែរថា បច្ចុប្បន្នប្រទេសអ៊ីរ៉ង់បាននឹងកំពុងព្យាយាម បង្កើនសកម្មភាពផលិតសព្វាវុធជាច្រើន រួមទាំងប្រព័ន្ធការពារដែនអាកាស ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ។ ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី រដ្ឋធានីតេហេរ៉ង់ បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា សកម្មភាពបង្កើនសព្វាវុធនេះ គឺធ្វើឡើងក្នុងគោលបំណងការពារជាតិប៉ុណ្ណោះ ហើយអ៊ីរ៉ង់ក៏មិនមានបំណងបង្កការគំរាមកំហែងដល់ប្រទេសដទៃទៀតដែរ៕