តេហេរ៉ង់៖ មេបញ្ជាការអ៊ីរ៉ង់ម្នាក់បានបង្ហើបឱ្យដឹងថា កងទ័ពអាកាសអ៊ីរ៉ង់បានចាប់ផ្តើម កម្មវិធីអភិវឌ្ឍយន្តហោះចម្បាំងធុនធ្ងន់ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការផលិតយន្តហោះចម្បាំងធុនស្រាលឈ្មោះថា Kowsar ដែលត្រូវបានឱ្យបម្រើការក្នុងជួរកងទ័ពអាកាសអ៊ីរ៉ង់កាលពីចុងខែមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកឧត្តមសេនីយ៍ Hamid Vahedi បានលើកឡើងយ៉ាដូច្នេះថា៖
គួរឱ្យដឹងផងដែរថា បច្ចុប្បន្នប្រទេសអ៊ីរ៉ង់បាននឹងកំពុងព្យាយាម បង្កើនសកម្មភាពផលិតសព្វាវុធជាច្រើន រួមទាំងប្រព័ន្ធការពារដែនអាកាស ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ។ ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី រដ្ឋធានីតេហេរ៉ង់ បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា សកម្មភាពបង្កើនសព្វាវុធនេះ គឺធ្វើឡើងក្នុងគោលបំណងការពារជាតិប៉ុណ្ណោះ ហើយអ៊ីរ៉ង់ក៏មិនមានបំណងបង្កការគំរាមកំហែងដល់ប្រទេសដទៃទៀតដែរ៕