ម៉ាអេម! Nokia 5.3 កំពូលស្មាតហ្វូនស័ក្ដិសមនឹងយុវវ័យសម័យថ្មី កាមេរ៉ា ៤ គ្រាប់ តម្លៃពិសេសបំផុត

//s5.kh1.co/02/021a6e0d3a7dd86a848b6b262a02f5b476b17ea3.jpg
បច្ចេកវិទ្យា

 ២៣-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Nokia បានប្រកាសចេញជាផ្លូវការ កំពូលស្មាតហ្វូនជំនាន់ថ្មីមួយទៀត គឺ Nokia​ ​5.3​ នាំមកនូវមុខងារពិសេសៗ ស័ក្ដិសមជាមួយយុវវ័យជំនាន់ថ្មី ដែលចូលចិត្តការថតរូប និងកម្មវិធីកម្សាន្តដ៏សម្បូរបែបនៅលើទូរស័ព្ទដៃ ។

ភ្នំពេញNokia បានប្រកាសចេញជាផ្លូវការ កំពូលស្មាតហ្វូនជំនាន់ថ្មីមួយទៀត គឺ Nokia​ ​5.3​ នាំមកនូវមុខងារពិសេសៗ ស័ក្ដិសមជាមួយយុវវ័យជំនាន់ថ្មី ដែលចូលចិត្តការថតរូប និងកម្មវិធីកម្សាន្តដ៏សម្បូរបែបនៅលើទូរស័ព្ទដៃ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ស្មា​ត​ហ្វូ​ន​ ​Nokia
  ស្មា​ត​ហ្វូ​ន​ ​Nokia

Nokia​ ​5.3​ ធានាលើការថតរូបរបស់អ្នកយ៉ាងពេញចិត្ត ជាមួយកាមេរ៉ាក្រោយដល់ទៅ ៤ គ្រាប់ទំហំ 13 មេហ្គាភិចសែល និង កាម៉េរាមុខទំហំ 8 មេហ្គាភិចសែល ព្រមទាំងភ្ជាប់ជាមួយមុខងារពិសេស Night Mode អាចថតរូបបានច្បាស់ល្អនៅពេលយប់ ។ កាមេរ៉ា Nokia​ ​5.3 បានបន្ថែមនូវមុខងារសំខាន់ៗផ្សេងទៀត ដើម្បីឱ្យលោកអ្នកអាចថតរូបតាមចំណង់ចំណូលចិត្តដូចជា Portrait  Panorama  Slow Motion ។ ល ។

ស្មាតហ្វូន Nokia​ ​5.3​ ប្រើអេក្រង់ប្រភេទ HD​+​ ​ជាមួយ​ទំហំ​ ​6.55​ ​អ៊ី​ង​ អ្នកនឹងពេញចិត្តជាមួយនឹងពន្លឺភ្លឺច្បាស់ល្អ  ត្រជាក់ភ្នែក ទោះស្ថិតនៅក្រោមពន្លឺថ្ងៃបែបណាក៏ដោយ ។ Nokia​ ​5.3 មិនធ្វើឱ្យអ្នកព្រួយបារម្ភទៅលើបញ្ហាថ្ម ដោយការប្រើប្រាស់ ការកម្សាន្តច្រើននោះទេ ព្រោះវាអាចកាន់ថ្មបានរហូតដល់ ២ ថ្ងៃ ហើយថែមទាំងភ្ជាប់មកជាមួយមុខងារសាកថ្មបានលឿន ថែមទៀតផង ។

  ស្មា​ត​ហ្វូ​ន​ ​Nokia
  ស្មា​ត​ហ្វូ​ន​ ​Nokia

​អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៀត​ ស្មា​ត​ហ្វូ​ន​ ​Nokia​ ​ម៉ូ​ឌែល​ថ្មីនេះ ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ចុងក្រោយ​បំផុត​ គឺ ​Android​™​ ​10  ​ហើយ​អាច​ធ្វើ​បច្ចុប្បន្នភាព​ទៅ​ ​Android​™​ ​11​ ​ឆាប់​ៗ ​។​ Nokia​ ​5.3​ ​នឹង​ទទួល​បានការ​ធ្វើ​បច្ចុប្បន្នភាព​ ​(​Update​)​ ​ជារៀងរាល់ខែ​ ​ក្នុង​ការធានា​ថា​ស្មា​ត​ហ្វូ​ននេះ ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​ ​។ ​ការផ្ទុកទិន្នន័យ ផ្ទុករូបភាព វីដេអូ ឯកសារ លែងជាបញ្ហា Nokia​ ​5.3 មានទំហំម៉ាស៊ីន 4GB និងមានអង្គចងចាំ 64GB និងអាចដាក់បន្ថែមបានរហូតដល់ទៅ 512GB ។

ស្មាតហ្វូនជំនាន់ថ្មីដ៏អស្ចារ្យនេះ មានលក់ហើយនៅតាមបណ្ដាហាងលក់ទូរស័ព្ទនានា ទូទាំងប្រទេសកម្ពុជា រួមទាំង Smart Shop  BigPhone និង Bluetronic ជាមួយតម្លៃយ៉ាងពិសេសត្រឹមតែ 165 ដុល្លារ ថែមជូននូវស្គ្រីនកាពារបែក និង ស្រោមទូរស័ព្ទ 007 original មួយទៀតផង ។ លោកអ្នកអាចជ្រើសពណ៌តាមចំណូលចិត្ត មានពណ៌ប្រផេះ និងផ្ទៃមេឃ ហើយមានធានាជាផ្លូវការរយៈពេល ១ឆ្នាំ ពីក្រុមហ៊ុន KTH ៕

  ស្មា​ត​ហ្វូ​ន​ ​Nokia
  ស្មា​ត​ហ្វូ​ន​ ​Nokia
  ស្មា​ត​ហ្វូ​ន​ ​Nokia
  ស្មា​ត​ហ្វូ​ន​ ​Nokia
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T