គិតដល់សុខភាពមនុស្សជាទីស្រលាញ់ សូមជ្រើសរើសយកម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash ដែលមានមុខងារបោកគក់ច្រើនជម្រើស ព្រមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់!

//s5.kh1.co/8c/8c0ff2f442a1a46f7ed2a6a01665457704bb0e7b.jpg
បច្ចេកវិទ្យា

 ២២-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មិនមែនឱ្យតែម៉ាស៊ីនបោកសម្លៀកបំពាក់សុទ្ធតែដូចគ្នា និងគ្រាន់តែអាចបោកខោអាវបានដូចគ្នានោះទេ។ ថ្ងៃនេះ សាមសុង សូមណែនាំ ម៉ាស៊ីនបោកសម្លៀកបំពាក់ Add-Wash ស៊េរីថ្មីចុងក្រោយបំផុត ម៉ូឌែល WW90K54E0UW/ST ដែលបំពាក់មុខងារថ្មីៗ ទំនើបយ៉ាងច្រើនសម្បូរបែប និងមានសារៈសំខាន់បំផុត សម្រាប់ធានាជូននូវផាសុកភាពមនុស្សជាទីស្រឡាញ់ និងសមាជិកគ្រួសាររបស់លោកអ្នក។

ភ្នំពេញ៖ មិនមែនឱ្យតែម៉ាស៊ីនបោកសម្លៀកបំពាក់សុទ្ធតែដូចគ្នា និងគ្រាន់តែអាចបោកខោអាវបានដូចគ្នានោះទេ។ ថ្ងៃនេះ សាមសុង សូមណែនាំ ម៉ាស៊ីនបោកសម្លៀកបំពាក់ Add-Wash ស៊េរីថ្មីចុងក្រោយបំផុត ម៉ូឌែល WW90K54E0UW/ST ដែលបំពាក់មុខងារថ្មីៗ ទំនើបយ៉ាងច្រើនសម្បូរបែប និងមានសារៈសំខាន់បំផុត សម្រាប់ធានាជូននូវផាសុកភាពមនុស្សជាទីស្រឡាញ់ និងសមាជិកគ្រួសាររបស់លោកអ្នក។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash 
ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash 

ឥឡូវនេះ សាមសុង នឹងបង្ហាញជូននូវមុខងារមួយចំនួនដែលបំពាក់លើ ម៉ាស៊ីនបោក Add-Wash ម៉ូឌែល WW90K54E0UW/ST នេះ ដោយអាចផ្តល់នូវទំនុកចិត្ត និងភាពងាយស្រួលកាន់តែច្រើនជូនលោកអ្នក ដូចជា៖

Steam Cycles

នេះគឺជាមុខងារបោកដោយចំហាយទឹកក្តៅដែលអាចសម្លាប់មេរោគ បាក់តេរី អាឡែកហ្ស៊ីផ្សេងៗបាន 99.99% ដែលមុខងារនេះល្អបំផុតសម្រាប់៖

- Baby Care សម្លៀកបំពាក់ក្មេង

មុខងារនេះ គឺមានភាពឆ្លាតវៃបំផុតក្នុងការបោកសម្អាត និងថែរក្សាសម្លៀកបំពាក់កូនៗជាទីស្រឡាញ់បានស្អាតល្អ  ដោយសម្លាប់អស់មេរោគ និងមិនធ្វើឱ្យខូចសាច់ក្រណាត់ និងមិនធ្វើឱ្យមានប្រតិកម្មស្បែកកូនរបស់លោកអ្នក។

- Bedding

មុខងារនេះ មានសមត្ថភាពអាចបោកសម្ភារៈបន្ទប់គេងដូចជា កម្រាលពូក ស្រោមខ្នើយឱ្យមានអនាម័យស្អាតល្អ មានសុវត្ថិភាពក្នុងការប្រើប្រាស់ ។ល។

ងាយៗ ដើម្បីប្រើប្រាស់នូវមុខងារទាំងអស់នេះ លោកអ្នកគ្រាន់តែអនុវត្តតាមការណែនាំដូចខាងក្រោមជាការស្រេច។ 

* របៀបប្រើ៖

១. ចុចប៊ូតុងបើកភ្លើង (Power on)

២. មួលរើសយកមុខងារបោកណាមួយដែលលោកអ្នកត្រូវការ

(អាចរើសមុខងារបន្ថែមតាមការចង់បានដូចជា៖ សីតុណ្ហភាពទឹកក្តៅ ចំនួនដងនៃការជម្រះទឹក ប៊ូតុងរើសកម្លាំងពូត ប៊ូតុងកំណត់រយៈពេលបោក ប៊ូតុងបន្ថែមមុខងារត្រាំមុនបោកជាដើម។)

៣. ចុចប៊ូតុង Start ឱ្យដំណើរការជាការស្រេច។

ថាលោកអ្នកទៅដែលគិតពីសុខភាព ផាសុកភាព និងភាពងាយស្រួល តែបច្ចេកវិទ្យាក្រុមហ៊ុន សាមសុង គិតគូជាងលោកអ្នករាប់រយដងទៅទៀត៕ 

ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash 
ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash 

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 ។

* បញ្ជាក់៖ រាល់ការជាវម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash ម៉ូឌែល ww90K54E0UW/ST តាមបណ្តាដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់កុំភ្លេចសួររកប័ណ្ណធានាផងណា៎។

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T