បុរសម្នាក់នេះ មានសង្សារហើយ តែឪពុកម្ដាយបង្ខំឲ្យរៀបការជាមួយអ្នកផ្សេង មានអីចុងក្រោយ សម្រេចយកទាំងពីរ

//s5.kh1.co/12/121caa406b64a1b28cea935ee19dfd325bffba6a.png
សង្គម

 ២២-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បុរសម្នាក់មានឈ្មោះថា Sandeep Uike រស់នៅក្នុងភូមិមួយ នៅទីក្រុង Betul រដ្ឋ Madhya Pradesh បានរៀបការជាមួយនឹងនារីពីរនាក់ក្នុងពេលតែមួយ កាលពីសប្ដាហ៍មុនកន្លងទៅនេះ។

ឥណ្ឌា៖ បុរសម្នាក់មានឈ្មោះថា Sandeep Uike រស់នៅក្នុងភូមិមួយ នៅទីក្រុង Betul រដ្ឋ Madhya Pradesh បានរៀបការជាមួយនឹងនារីពីរនាក់ក្នុងពេលតែមួយ កាលពីសប្ដាហ៍មុនកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងឡើយ លោក Sandeep បានចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយនឹងនារីម្នាក់ នៅពេលដែលលោកកំពុងសិក្សានៅទីក្រុង Bhopal។ ហើយកំឡុងពេលស្រលាញ់គ្នាយ៉ាងជ្រាវជ្រៅ ស្រាប់តែឪពុកម្ដាយរបស់លោក បានបង្ខំឲ្យលោករៀបការជាមួយនឹងនារីផ្សេងម្នាក់ទៀត ដែលពួកគាត់ជ្រើសរើស។

ទន្ទឹមនឹងនេះដែរ គ្រួសារទាំងបីបានជួបជុំពិភាក្សាគ្នាថា ប្រសិនបើនារីទាំងពីរស្ម័គ្រចិត្ត ព្រមរួមរស់ជាមួយនឹងលោក Sandeep ដូច្នេះពួកគេទាំងបីគួរតែរៀបការជាមួយគ្នាតែម្ដងទៅ។

យ៉ាងណាមិញ ឥឡូវនេះ រដ្ឋបាលស្រុកកំពុងធ្វើការស៊ើបអង្កេតចំពោះពិធីមង្គលការខាងលើ ដោយសារតែពួកគេបានរៀបចំពិធី ដោយមានមនុស្សជាច្រើនចូលរួម ទាំងដែលសកម្មភាពបែបនេះ ត្រូវបានហាមឃាត់យ៉ាងតឹងរុឹង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕

សូមទស្សនារូបភាពខាងក្រោម៖

លោក Sandeep និងប្រពន្ធទាំងពីរ
លោក Sandeep និងប្រពន្ធទាំងពីរ
លោក Sandeep និងប្រពន្ធទាំងពីរ ក្នុងថ្ងៃរៀបការ
លោក Sandeep និងប្រពន្ធទាំងពីរ ក្នុងថ្ងៃរៀបការ
លោក Sandeep និងប្រពន្ធទាំងពីរ ក្នុងថ្ងៃរៀបការ
លោក Sandeep និងប្រពន្ធទាំងពីរ ក្នុងថ្ងៃរៀបការ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T