គេមើលងាយពេក! ទ្រាំលែងបាន ទេព បូព្រឹក្ស ចេញមុខទម្លាយប្រាក់ចំណូលមួយខែៗ មិនចេះតិច (មានវីដេអូ)

//s5.kh1.co/c9/c90096114227e28abacfd26e5e61a4610e5c91fd.jpg
តារា & កម្សាន្ដ

 ២២-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាន់តែទ្រាំលែងបានពីបុគ្គលមួយចំនួនតូចរួចមក ស្រាប់តែ កញ្ញា ទេព បូព្រឹក្ស ចេញមុខមកប្រលះ និងបកស្រាយពីរឿងប្រាក់ចំណូលក្នុងមួយខែៗរបស់ខ្លួន។

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះ កញ្ញា ទេព បូព្រឹក្ស ពេលនេះ នាងកាន់តែមានភាពជោគជ័យលើវិថីសិល្បៈ បន្ទាប់ពីខំប្រឹងក្នុងវិស័យសិល្បៈមួយនេះអស់ជាច្រើនឆ្នាំ ម្យ៉ាងវិញទៀត ពេលនេះតារាស្រីរូបនេះ ក៏មានមុខជំនួញផ្ទាល់ខ្លួនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយជោគជ័យលើវិស័យសិល្បៈ និងជំនួញ យើងសង្កេតឃើញថាតារាស្រីរូបនេះ កាន់តែមានជីវិតហ៊ឺហារជាងមុន ជាពិសេស មួយរយៈចុងក្រោយនេះ នាងតែងតែប្រើប្រាស់នៅសម្ភារៈម៉ាកល្បីៗ និងទិញដូរគ្រឿងពេជ្រពាក់គ្រប់ម៉ូត ហើយទើបតែទិញរថយន្តថ្មីទៀតផង។ ក្នុងនោះដែរ ថ្មីៗនេះគូស្នេហ៍របស់នាង បានទិញរថយន្តស៊េរីទំនើបម៉ាក Rolls Royce ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើល នឹងរំភើបជំនួសនាងស្ទើរតែគ្រប់គ្នាតែម្ដង។ ក្រោយនាងទទួលបានរថយន្តថ្មីមានតម្លៃថ្លៃនេះរួច ក៏មានមនុស្សមួយចំនួនតូចចេញមុខមករិះគន់ មើលងាយនាងថា រថយន្តថ្មីនេះ គ្រាន់តែបង់រំលោះប៉ុណ្ណោះ។

ជាក់ស្ដែង បន្ទាប់ពីឃើញពាក្យមើលងាយ និងរិះគន់សារជាថ្មី ស្រាប់តែ ទេព បូព្រឹក្ស ចេញមុខនិយាយទៅកាន់បុគ្គលមួយចំនួនតូចនោះវិញ និងនិយាយពីប្រាក់ចំណូលរកបានក្នុងមួយខែៗយ៉ាងដូច្នេះថា «នាងធ្វើ BA ឲ្យគេ ១០ផលិតផល ហើយក្នុងមួយផលិតផលមួយខែនាងទទួលបានប្រាក់ ២៥០០ ដុល្លារ ទៅ ៣០០០ ដុល្លារឯណោះក្នុងមួយខែៗ។ ហើយនាងខំប្រឹងធ្វើការព្រោះ នាងធ្លាប់ក្រ ចំណែកអ្នកដែលថាខ្លួនមានលុយហើយមិនចេះធ្វើបុណ្យនោះ វាមិនពិតនោះទេ នាងធ្វើបុណ្យមិនចូលចិត្តបង្ហាញលើបណ្ដាញសង្គមប៉ុន្មានឡើយ មិនតែប៉ុណ្ណោះ ពេលធ្វើបុណ្យនាងមិនចង់ទាញយកផលប្រយោជន៍ឡើយ» 

គួរម្លឹកផងដែរថា តារាចម្រៀង កញ្ញា ទេព បូព្រឹក្ស មានឈ្មោះល្បីល្បាញ មានអ្នកស្គាល់ ចូលចិត្តច្រើន តែតារាស្រីរូបនេះក៏នៅតែមានអ្នករិះគន់ដល់រូបនេះ ស្ទើរតែគ្រប់ពេលផងដែរ។ ទោះបី មានអ្នករិះគន់ច្រើនយ៉ាងណា ក៏នាងនៅតែជម្នះជាមួយពាក្យរិះគន់ និងភាពមើលងាយនាង រហូតទទួលបានជោគជ័យដូចពេលនេះ៕

ប្រភពវីដេអូ៖ Komsan Arom

បើចង់ជ្រាបច្បាស់ ពីសម្ដី កញ្ញា ទេព បូព្រឹក្ស សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

  កញ្ញា ទេព បូព្រឹក្ស 
  កញ្ញា ទេព បូព្រឹក្ស 
  កញ្ញា ទេព បូព្រឹក្ស 
  កញ្ញា ទេព បូព្រឹក្ស 
  កញ្ញា ទេព បូព្រឹក្ស 
  កញ្ញា ទេព បូព្រឹក្ស 
  កញ្ញា ទេព បូព្រឹក្ស 
  កញ្ញា ទេព បូព្រឹក្ស 
ទេព បូព្រឹក្ស
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T