បុរសម្នាក់នេះ ជាប់ឈ្មោះកំពូលអ្នករៀនមិនចេះចប់ កាន់វិញ្ញាបនបត្រ៣០សន្លឹកក្នុងដៃ ផ្អើលពេញពិភពលោក

//s5.kh1.co/37/37aeacd87c1c457cb6cbda1de67f9752612464f6.jpg
សង្គម

 ២២-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

បុរសឥណ្ឌូនេស៊ីម្នាក់ឈ្មោះថា Welin Kusuma អាយុ៣៩ឆ្នាំគឺជាអតីតនិស្សិតម្នាក់ដែល ធ្វើឲ្យពិភពលោកស្ញប់ស្ញែងដោយសារគាត់ បានបញ្ចប់ការសិក្សារច្រើនមុខបំផុតនៅលើពិភពលោក ដោយសរុបទាំងអស់គឺវិញ្ញាបនបត្រសរុប៣០សន្លឹក។

ឥណ្ឌូនេស៊ី៖ បុរសឥណ្ឌូនេស៊ីម្នាក់ឈ្មោះថា Welin Kusuma អាយុ៣៩ឆ្នាំ គឺជាអតីតនិស្សិតម្នាក់ដែល ធ្វើឲ្យពិភពលោកស្ញប់ស្ញែងដោយសាររូបលោក បានបញ្ចប់ការសិក្សារច្រើនមុខបំផុតនៅលើពិភពលោក ដោយសរុបទាំងអស់គឺ វិញ្ញាបនបត្រសរុប៣០សន្លឹក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បុរសម្នាក់នេះ បានបញ្ចប់កម្រិតមហាវិទ្យាល័យក្នុងឆ្នាំ១៩៩៩ ក្នុងអាយុ១៨ឆ្នាំ ដោយក្នុងជំនាញដំបូងបំផុតគឺជា វិស្វកម្ម​ឧស្សាហកម្ម។

ក្នុងមួយថ្ងៃ Welin Kusuma ចំណាយពេលស្ទើរតែទាំងអស់ ដើម្បីធ្វើការរៀនសូត្រ ដោយកាលវិភាគដ៏ច្បាស់លាស់របស់គាត់មានពេលព្រឹក យប់ អនឡាញនិង ចុងសប្តាហ៍ផងដែរ ដោយពេលវេលារបស់កំពូលអ្នករៀនម្នាក់នេះ គ្មានទេ ពេលសម្រាប់លេងហ្គេមឬ លំហែកាយអ្វីឡើយ ដោយផ្តោតទៅលើការរៀនមួយមុខតែប៉ុណ្ណោះ។

មកទល់ពេលនេះ សញ្ញាប័ត្រនិង​​ វិញ្ញាបនបត្ររួមសរុប៣០សន្លឹកដោយ​មាន កម្រិតបរិញ្ញាបត្រ័១១សន្លឹក កម្រិតអនុបណ្ឌិតមាន៣សន្លឹកនិង​ វិញ្ញាបនបត្រវិជ្ជាជីវៈផ្សេងៗ១៨សន្លឹកទៀតផងដែរ។

ក្រោយពីបានឃើញដូច្នេះរួចមក មហាជនជាច្រើនបានសម្តែងការគោរពស្ញប់ស្ញែងដល់ Welin Kusuma ដែលតស៊ូរៀនបានជាច្រើនជំនាញបំផុតដោយមិនភាពធុញទ្រាន់អ្វីទាល់តែសោះ ប៉ុន្តែក្នុងនោះក៏មានមតិមួយចំនួនបាននិយាយបុរសម្នាក់នេះចំណាយពេលច្រើនមុខអញ្ចឹង តើគាត់ប្រុងនឹងធ្វើអ្វីឲ្យប្រាកដវិញ៕

សូមចូលមើលរូបភាពខាងក្រោម៖

Welin Kusuma
Welin Kusuma
Welin Kusuma
Welin Kusuma
Welin Kusuma
Welin Kusuma
Welin Kusuma
Welin Kusuma
Welin Kusuma
Welin Kusuma
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T