អបអរសាទរ! ពេលនេះ មាស សុខសោភា ក្លាយជា ទូតសុឆន្ទៈប្រចាំក្រុមហ៊ុនមួយ

//s5.kh1.co/56/56075293bc65fa411a3cfd82329032c5d3e745ac.jpg
តារា & កម្សាន្ដ

 ២២-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កញ្ញា មាស សុខសោភា ក្លាយជាទូតសុឆន្ទៈប្រចាំក្រុមហ៊ុនមួយ

ភ្នំពេញ៖ កញ្ញា មាស សុខសោភា ជាអតីតកំពូលតារាចម្រៀងប្រចាំផលិតកម្មថោន និងជាម្ចាស់បទល្បីៗដូចជា លើកលោកនេះខ្ញុំស្រលាញ់ម៉ាក់ខ្ញុំជាងគេ, មេឃកំពុងភ្លៀងហើយ និងបទល្បីៗជាច្រើនទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង​ បន្ទាប់ពីកញ្ញា មាស សុខសោភា បានចាកចេញពីផលិតកម្មថោនប្រមាណរយៈពេល ២ខែចុងក្រោយនេះ សង្កេតឃើញថា កញ្ញាក៏បានបញ្ចេញនូវបទចម្រៀងពីរោះៗដែលមានចំណងជើងថា "ស្រណោះដៃប្តី" ដែលទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់មិត្តអ្នកគាំទ្រ។

ជាក់ស្តែង កាលពីពេលម្សិលមិញនេះកញ្ញា មាស សុខសោភា បានធ្វើការបង្ហោះសារជាមួយនឹងរូបភាពមួយសន្លឹកដោយដោយសរសេរថា " សូមអរគុណដល់ក្រុមហ៊ុន ធីអិល អ៊ែល អុិចប្រេស ដែលបានជ្រើសរើសនាងខ្ញុំធ្វើជាអ្នកតំណាងផ្សព្វផ្សាយ និងជាទូតសុឆន្ទះ របស់ក្រុមហ៊ុន។ នាងខ្ញុំសូមជូនពរអោយក្រុមហ៊ុន ធីអិល អុិចប្រេស រឹតតែជោគជ័យ សូមបងប្អូនទាំងអស់គ្នាគាំទ្រនៅសេវាកម្មរបស់ក្រុមហ៊ុន ធីអិល អុិចប្រេស។TL AIR EXPRESS ធីអិលអ៊ែលអុិចប្រេសតែងតែយកចិត្តទុកដាក់ទៅលើទំនិញរបស់លោកអ្នកនិងផ្តល់ជូនសេវាដឹកជញ្ជូនទៅគ្រប់ខេត្តក្រុងដោយមានសុវត្ថិភាព។"   

បន្ទាប់ពីកញ្ញាបានធ្វើការស៊ែររូបនោះ ភ្លាមៗនោះក៏មានអ្នកគាំទ្រជាច្រើនបានអបអរសាទរ និងជូនពរអ្នកនាងយ៉ាងច្រើនផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

សារនិងរូបភាពដែលកញ្ញា មាស សុខសោភា បង្ហោះ
សារនិងរូបភាពដែលកញ្ញា មាស សុខសោភា បង្ហោះ
កញ្ញា មាស សុខសោភា
កញ្ញា មាស សុខសោភា
កញ្ញា  មាស សុខសោភា
កញ្ញា  មាស សុខសោភា
កញ្ញា  មាស សុខសោភា
កញ្ញា  មាស សុខសោភា
កញ្ញា មាស សុខសោភា
កញ្ញា មាស សុខសោភា
មាស សុខសោភា
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T