ភ្នំពេញ៖ កញ្ញា មាស សុខសោភា ជាអតីតកំពូលតារាចម្រៀងប្រចាំផលិតកម្មថោន និងជាម្ចាស់បទល្បីៗដូចជា លើកលោកនេះខ្ញុំស្រលាញ់ម៉ាក់ខ្ញុំជាងគេ, មេឃកំពុងភ្លៀងហើយ និងបទល្បីៗជាច្រើនទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង បន្ទាប់ពីកញ្ញា មាស សុខសោភា បានចាកចេញពីផលិតកម្មថោនប្រមាណរយៈពេល ២ខែចុងក្រោយនេះ សង្កេតឃើញថា កញ្ញាក៏បានបញ្ចេញនូវបទចម្រៀងពីរោះៗដែលមានចំណងជើងថា "ស្រណោះដៃប្តី" ដែលទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់មិត្តអ្នកគាំទ្រ។
ជាក់ស្តែង កាលពីពេលម្សិលមិញនេះកញ្ញា មាស សុខសោភា បានធ្វើការបង្ហោះសារជាមួយនឹងរូបភាពមួយសន្លឹកដោយដោយសរសេរថា " សូមអរគុណដល់ក្រុមហ៊ុន ធីអិល អ៊ែល អុិចប្រេស ដែលបានជ្រើសរើសនាងខ្ញុំធ្វើជាអ្នកតំណាងផ្សព្វផ្សាយ និងជាទូតសុឆន្ទះ របស់ក្រុមហ៊ុន។ នាងខ្ញុំសូមជូនពរអោយក្រុមហ៊ុន ធីអិល អុិចប្រេស រឹតតែជោគជ័យ សូមបងប្អូនទាំងអស់គ្នាគាំទ្រនៅសេវាកម្មរបស់ក្រុមហ៊ុន ធីអិល អុិចប្រេស។TL AIR EXPRESS ធីអិលអ៊ែលអុិចប្រេសតែងតែយកចិត្តទុកដាក់ទៅលើទំនិញរបស់លោកអ្នកនិងផ្តល់ជូនសេវាដឹកជញ្ជូនទៅគ្រប់ខេត្តក្រុងដោយមានសុវត្ថិភាព។"
បន្ទាប់ពីកញ្ញាបានធ្វើការស៊ែររូបនោះ ភ្លាមៗនោះក៏មានអ្នកគាំទ្រជាច្រើនបានអបអរសាទរ និងជូនពរអ្នកនាងយ៉ាងច្រើនផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖