អ្នកវិទ្យាសាស្ត្របានរកឃើញស្រមោចថ្មីចំនួន៥ប្រភេទ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍

//s5.kh1.co/5e/5ed3a19f0da2e477fa07ebb6ccb6478288ab086f.jpg
យល់ដឹង

 ២២-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

សារមន្ទីរវិទ្យាសាស្ត្រជាតិ (NSM) កាលពីថ្ងៃចន្ទបានប្រកាសថាអ្នកស្រាវជ្រាវរបស់ខ្លួនបានរកឃើញស្រមោចប្រភេទថ្មីចំនួន ៥ ប្រភេទនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

ថៃ៖ សារមន្ទីរវិទ្យាសាស្ត្រជាតិ (NSM) កាលពីថ្ងៃចន្ទបានប្រកាសថា អ្នកស្រាវជ្រាវរបស់ខ្លួនបានរកឃើញស្រមោចប្រភេទថ្មីចំនួន ៥ ប្រភេទនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 នាយក NSM លោក Rawin Rawiwong បាននិយាយថាក្រុមស្រាវជ្រាវរបស់ខ្លួនរួមមាន៖ លោក Weeyawat Jaitrong, លោក Decha Wiwatwitaya និង លោក Seiki Yamane ។ ហើយគោលដៅនៃការស្រាវជ្រាវរបស់ពួកគេគឺដើម្បីស្វែងយល់អំពីជីវចម្រុះនៅក្នុងតំបន់ និងអង្កេតសុខភាពបន្តពូជនិងជម្រក។

 លោក Seiki Yamane ក្រុមស្រាវជ្រាវរបស់ NSM
 លោក Seiki Yamane ក្រុមស្រាវជ្រាវរបស់ NSM

លោក Weeyawat បាននិយាយថាប្រភេទសត្វទាំង ៥ ប្រភេទនេះត្រូវបានគេស្គាល់ ប៉ុន្តែមិនដែលបានកត់ត្រានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទេរហូតមកដល់ពេលនេះ។

ក្នុងចំណោមស្រមោចថ្មីទាំង ៥ ប្រភេទនេះត្រូវបានរកឃើញចំនួន ២ ប្រភេទនៅក្នុងប្រទេសថៃ ក្នុងខេត្ត Tak និង Nakhon Si Thammarat ចំណែកឯ ៣ ប្រភេទទៀតត្រូវបានរកឃើញនៅកោះ Borneo នៃប្រទេសម៉ាឡេស៊ី។ ពួកគេត្រូវបានគេដាក់ឈ្មោះតាមអ្នកដែលរកឃើញពួកគេ។

ស្រមោចប្រភេទថ្មី
ស្រមោចប្រភេទថ្មី

ប្រភេទសត្វទាំង ២ ប្រភេទដែលត្រូវបានរកឃើញនៅក្នុងប្រទេសថៃមានឈ្មោះ Syscia chaladthanyakiji Jaitrong, Wiwatwitaya et Yamane ឆ្នាំ ២០២០ និង Syscia reticularis Jaitrong, Wiwatwitaya et Yamane ឆ្នាំ ២០២០ ។

ប្រភេទសត្វទាំង ៣ ប្រភេទដែលត្រូវបានរកឃើញនៅក្នុងប្រទេសម៉ាឡេស៊ីគឺ Myopias etsukoae Jaitrong, Wiwatwitaya et Yamane; Myopias striaticeps Jaitrong, Wiwatwitaya et Yamane; និង Myopias suwannaphaki Jaitrong, Wiwatwitaya et Yamane ៕

ស្រមោចប្រភេទថ្មី
ស្រមោចប្រភេទថ្មី

ប្រភពព័ត៌មាន៖ The Jakarta Post

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T