កម្រឃើញណាស់! អណ្ដើកពណ៌លឿងមួយក្បាល ត្រូវបានគេប្រទះឃើញក្នុងប្រទេសឥណ្ឌា (មានវីដេអូ)

//s5.kh1.co/83/83dccd3d275267e5dfcfe24314ef0a02b153de4f.jpg
សង្គម

 ២១-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អណ្ដើកពណ៌លឿងមួយក្បាល ត្រូវបានពលរដ្ឋមួយក្រុមប្រទះឃើញ នៅភូមិ Sujanpur ក្នុងទីក្រុង Balasore រដ្ឋ Odisha ប្រទេសឥណ្ឌា។

ឥណ្ឌា៖ កាលពីថ្ងៃអាទិត្យទី១៩ ខែកក្កដាសប្ដាហ៍មុននេះ អណ្ដើកពណ៌លឿងមួយក្បាល ត្រូវបានពលរដ្ឋមួយក្រុមប្រទះឃើញ នៅភូមិ Sujanpur ក្នុងទីក្រុង Balasore រដ្ឋ  Odisha ប្រទេសឥណ្ឌា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អណ្ដើកមួយក្បាលនេះ ត្រូវបានគេចាត់ទុកថាកម្រនឹងបានឃើញ ដែលតួខ្លួនទាំងមូលរបស់វា គ្របដណ្ដប់ទៅដោយពណ៌លឿងសុទ្ធតែម្ដង។

បើយោងតាមអ្នកជំនាញ បានឲ្យដឹងថា ការដែលមានពណ៌លឿងបែបនេះ អាចជាការផ្លាស់ប្ដូរអាល់ប៊ីណូនៃសត្វអណ្ដើកធម្មតាប៉ុណ្ណោះ ដែលដូចមនុស្សយើងមានសភាពស្បែក.សភឿអីចឹងដែរ។

យ៉ាងណាមិញ ប្រជាពលរដ្ឋបានប្រគល់អណ្ដើកពណ៌លឿងមួយក្បាលនេះ ទៅឲ្យខាងមន្ត្រីមន្ទីរព្រៃឈើ ដើម្បីរក្សាទុកផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

អណ្ដើកពណ៌លឿង
អណ្ដើកពណ៌លឿង
អណ្ដើកពណ៌លឿង
អណ្ដើកពណ៌លឿង
អណ្ដើកពណ៌លឿង
អណ្ដើកពណ៌លឿង
អណ្ដើកពណ៌លឿង
អណ្ដើកពណ៌លឿង
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T