ស្ងាត់ៗ ខេមរៈ សិរីមន្ត ដឹកដៃក្មួយស្រី សម្ដែងក្នុងបទថ្មី សម្រស់ស្អាតមិនណយទេ (មានវីដេអូ)

//s5.kh1.co/1e/1e3f343c80274c3927b2f3af2f33daf2ee84ac89.jpg
តារា & កម្សាន្ដ

 ២១-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ពិតជាភ្ញាក់ផ្អើលខ្លាំង បទថ្មី “វាលត្រែងវាលស្មៅ” លោក ខេមរៈ សិរីមន្ត បានដឹងដៃក្មួយស្រីទៅសម្ដែងក្នុងបទថ្មីមួយនេះ ធ្វើឲ្យហ្វេនៗសរសើរពីទេពកោសល្យនាងគ្រប់គ្នា។

ភ្នំពេញ៖ កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត ជាតារាចម្រៀងម្នាក់ដែលបានឈានជើងចូលសិល្បៈ ភ្លាមផ្ទុះការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនគ្រប់ទិសទី ដែលរាល់បទចម្រៀងនីមួយៗ តារាប្រុសរូបនេះបានច្រៀងសុទ្ធសឹងតែពីរោះគ្រប់បទតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីចូលសិល្បៈអស់ជាច្រើនឆ្នាំកន្លងមកនេះ លោក ខេមរៈ សិរីមន្ត កាន់តែទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈកាន់តែខ្លាំងៗ ពីមួយឆ្នាំទៅមួយឆ្នាំ។ ម្យ៉ាងវិញទៀត ពេលនេះលោកកំពុងជ្រកកោនក្នុងផលិតកម្មហង្សមាសផងដែរ ដោយកាលពីម្សិលមិញនេះ បទចម្រៀងថ្មីរបស់តារាចម្រៀងរូបនេះ ត្រូវបានបញ្ចេញ ដែលមានចំណងជើងថា “វាលត្រែងវាលស្មៅ”

ជាក់ស្ដែងបទថ្មី “វាលត្រែងវាលស្មៅ” នេះ ស្ដាប់ទៅពិតជាពីរោះខ្លាំងតែម្ដង ម្យ៉ាងវិញទៀត បទមួយនេះ និយាយពីរឿងរ៉ាវស្នេហាយ៉ាងកម្សត់ទៀតផង។ ក្នុងវីដេអូបទចម្រៀងនេះផងដែរ យើងសង្កេតឃើញថា តារាប្រុសរូបនេះ បានយកក្មួយស្រីមកសម្ដែងក្នុងបទចម្រៀងថ្មីនេះ ធ្វើឲ្យហ្វេនៗចាប់អារម្មណ៍លើនាងជាខ្លាំង ដោយមើលទៅក្មួយស្រីតារាប្រុសរូបនេះ ពិតជាមានទេពកោសល្យអាចសម្ដែងបានយ៉ាងល្អ ថែមទាំងមានរូបសម្រស់ស្រស់ស្អាតផូរផង់ មិនណយឡើយ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

  លោក ខេមរៈ សិរីមន្ត
  លោក ខេមរៈ សិរីមន្ត
  លោក ខេមរៈ សិរីមន្ត
  លោក ខេមរៈ សិរីមន្ត
  លោក ខេមរៈ សិរីមន្ត
  លោក ខេមរៈ សិរីមន្ត
  លោក ខេមរៈ សិរីមន្ត និងក្មួយស្រី
  លោក ខេមរៈ សិរីមន្ត និងក្មួយស្រី
ក្មួយស្រី  លោក ខេមរៈ សិរីមន្ត
ក្មួយស្រី លោក ខេមរៈ សិរីមន្ត
ក្មួយស្រី លោក ខេមរៈ សិរីមន្ត
ក្មួយស្រី លោក ខេមរៈ សិរីមន្ត
ក្មួយស្រី លោក ខេមរៈ សិរីមន្ត
ក្មួយស្រី លោក ខេមរៈ សិរីមន្ត
វីដេអូបទថ្មី លោក ខេមរៈ សិរីមន្ត
ខេមរៈ​ សិរីមន្ត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T