ភ្នំពេញ៖ ប្រសិនបើប្រិយមិត្តអ្នកអាន ជាអ្នកចូលចិត្តតាមដាននិងស្រលាញ់វិស័យ បទភ្លេងបែបអេឡិចត្រូនិក ( EDM ឬ បទភ្លេង Mix ដែលចាក់ក្នុងក្លឹបកម្សាន្ត ) នោះប្រិយមិត្តប្រាកដជាមាន Idol ក្នុងចិត្តដែលជាអ្នកបង្កើតនិងចាក់បទភ្លេងទាំងនោះជាក់ជាមិនខាន ហើយអ្នកទាំងនោះត្រូវបានគេឲ្យឈ្មោះថាជាឌីជេ ។ សម្រាប់វិស័យបទភ្លេងប្រភេទនេះ ទទួលបានការពេញនិយមមិនធម្មតានោះទេ ពីយុវវ័យក្នុងប្រទេសកម្ពុជា ដូច្នេះហើយទើបមានមនុស្សជាច្រើនចង់ក្លាយខ្លួនទៅជាឌីជេមួយរូបដែរ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងចំណោមឌីជេល្បីៗ ដែលមានឈ្មោះបោះសម្លេងនៅក្នុងប្រទេសកម្ពុជា យុវវ័យមួយចំនួនធំច្បាស់ជាស្គាល់ នូវឌីជេស្រីមួយរូប ដែលមានសក់ពណ៌ផ្កាឈូក ហើយថែមទាំងចូលចិត្តលេងពណ៌សក់ស្រស់ៗ និងជាឌីជេម្នាក់ ដែលធ្លាប់ត្រូវបានក្រុមហ៊ុនធំៗជាច្រើនអញ្ចើញទៅចាក់បទភ្លេងក្នុងកម្មវិធី នោះគឺ ” ឌីជេ ម៉ៃលី ” ។

ចំពោះឌីជេ ម៉ៃលី បើផ្អែកតាមប្រភពជិតស្និទ្ធរបស់នាង បានឲ្យដឹងពីប្រវត្តិខ្លះៗ របស់ឌីជេស្រីរូបនេះថា៖
“ទម្រាំម៉ៃលី តស៊ូនិងទទួលបានជោគជ័យមកដល់បច្ចុប្បន្នពិតជាមិនងាយស្រួលទេ ។ គាត់ត្រូវបានសង្គម និងអ្នកដែលមិនស្គាល់គាត់ច្បាស់វាយតម្លៃថាគាត់ជាមនុស្សមិនល្អ ដោយសារខ្លួនគាត់ជាស្រី ហើយចាប់យកការងារជា ប្រភេទឌីជេ ដែលខ្លួនជាស្រីត្រូវទៅធ្វើការយប់ ។ មិនត្រឹមតែប៉ុណ្ណោះ គាត់ត្រូវបានអ្នកសិក្សាររួមជំនាន់ឬរៀមច្បងជំនាន់មុនគាត់មួយចំនួនតូច ព្យាយាមបំបាក់ទឹកចិត្តគាត់ថែមទៀតផង ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី អ្វីដែលយើងបានដឹងពីបច្ចុប្បន្នរបស់ ម៉ៃលី គឺបានក្លាយជាឌីជេ លំដាប់ប្រទេសដែលគ្រប់គ្នាតែងតែនិយាយពីស្នាដៃ និង ភាពខុសប្លែករបស់គាត់”។
ទន្ទឹមនឹងនេះ តើប្រិយមិត្តធ្លាប់ជ្រាបទេថា ក្រោយពីទទួលបានកេរ្តិ៍ឈ្មោះល្បីបែបនេះ នៅពេលដែលម៉ៃលីទៅចូលរួមសម្តែង ( ចាក់បទភ្លេង ) ក្នុងមួយកម្មវិធីដែលមានរយៈពេលមួយម៉ោង តើគាត់ទទួលបានប្រាក់កម្រៃប៉ុន្មាន?
បើយោងតាម ប្រជាប្រិយភាពរបស់ម៉ៃលីក្នុងពេលនេះ រាល់ការសម្ដែងម្ដងៗរបស់នាង គឺទទួលបានកម្រៃចាប់ពី ៧០០ដុល្លារ ទៅ ១០០០ដុល្លារ អាស្រ័យលើទំហំការងារជាមួយម្ចាស់កម្មវិធី ។

មតិជាច្រើនដែលយល់ច្បាស់ពីវិស័យនេះ បាននិយាយថា តម្លៃនេះគឺសាកសមបំផុតជាមួយ ម៉ៃលីបើប្រៀបធៀបនឹងបទពិសោធន៍ ព្រមទាំងកេរ្តិ៍ឈ្មោះដែលនាងមាននាពេលបច្ចុប្បន្ន ព្រោះថាពេលនេះកេរ្តិ៍ឈ្មោះរបស់ម៉ៃលី គឺបានក្លាយជា International DJ brand name ទៅហើយ ក្រោយពី ម៉ៃលីបានសម្រេចនឹងជាប់ឈ្មោះក្នុងតារាងកម្មវិធី International DJ ជាច្រើន ដូចជា៖
- Pioneer Digital DJ Battle Championship 2014 (Cambodia)
- Pioneer DJ Finalist Digital Asia Battle (Manila , Philipine)
- #11 Top 20 Asia DJ 2019 by Asiaedm
- #97 Top100 DjanemagSEA 2018 ។
សម្រាប់ជោគជ័យថ្មីមួយទៀតក្នុងឆ្នាំ ២០២០ នេះ ម៉ៃលី ត្រូវបានក្រុមហ៊ុននាឡិកាដៃ Fashion លំដាប់ពិភពលោក មានឈ្មោះថា ICE-WATCH បន្តរកុងត្រាយក្លាយជា ទូតសុឆន្ទះប្រចាំម៉ាកនាឡិកាដៃ ICE-WATCH ក្នុងប្រទេសកម្ពុជាថែមទៀតផង ។

អត្ថបទខាងលើនេះជាសារកើនរម្លឹកទៅដល់គ្រប់គ្នា បើទោះជាអ្នកកំពុងជួបបញ្ហាយ៉ាងណាក្ដី ក៏កុំបោះបង់ចោលក្ដីស្រមៃ ត្រូវខំតស៊ូពុពារ និង ប្រយុទ្ធជាមួយវាឲ្យអស់លទ្ធភាព នោះពេលចុងក្រោយអ្នកនឹងទទួលបានលទ្ធផលជាទីគាប់ប្រសើរសម្រាប់ខ្លួនឯង៕

