ទូកអេកូបែបធម្មជាតិ មើលពីក្រៅធម្មតា តែខាងក្នុងដូចផ្ទះពិតៗ និងដាក់លក់ក្នុងតម្លៃរហូតដល់ទៅ…

//s5.kh1.co/99/99ae407164d06b956bde7de8bc4be155a3bb82be.jpg
សង្គម

 ២០-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ទូកអេកូបែបធម្មជាតិមួយដ៏វែង ដែលកំពុងបណ្ដែតខ្លួនលើផ្ទៃទឹកនៅតំបន់ Regent’s Canal ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ត្រូវបានម្ចាស់ប្រកាសដាក់លក់កាលពីថ្មីៗនេះ។

អង់គ្លេស៖ ទូកអេកូបែបធម្មជាតិមួយដ៏វែង ដែលកំពុងបណ្ដែតខ្លួនលើផ្ទៃទឹកនៅតំបន់ Regent’s Canal ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ត្រូវបានម្ចាស់ប្រកាសដាក់លក់កាលពីថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទូកអេកូនេះត្រូវបានសាងសង់ឡើងពីដែកថែប និងផ្នែកខាងក្នុងមានសោភណ្ឌភាពដូចជាផ្ទះពិតៗ ដោយមានបន្ទប់គេងចំនួនពីរ ផ្ទះបាយ កន្លែងទទួលភ្ញៀវ និងបន្ទប់ទឹកដែលបំពាក់ដោយទឹកក្ដៅ-ត្រជាក់យ៉ាងល្អប្រណិត។

លោក Owain Harris ជាម្ចាស់ទូកអេកូ បានឲ្យដឹងដែរថា ទូកអេកូរបស់គាត់ មិនត្រូវបានលាបពណ៌ឡើយ បើទោះជាមានសភាពចាស់ ឬច្រែះក៏ដោយ ព្រោះគិតថា ការលាបពណ៌នឹងអាចមានសារធាតុពុលចូលទៅក្នុងទឹក ដែលបង្កឲ្យសត្វផ្សេងៗមានគ្រោះថ្នាក់បាន។

យ៉ាងណាមិញ ទូកអេកូខាងលើនេះ កំពុងរង់ចាំម្ចាស់ថ្មី ដោយដាក់លក់ក្នុងតម្លៃរហូតដល់ទៅ១៥០,០០០ផោនឯណោះ (ប្រមាណ១៨៧,៨០០ដុល្លារអាមេរិក)៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពខាងក្រៅ
ទិដ្ឋភាពខាងក្រៅ
ទិដ្ឋភាពខាងក្រៅ
ទិដ្ឋភាពខាងក្រៅ
ទិដ្ឋភាពខាងក្នុង
ទិដ្ឋភាពខាងក្នុង
ទិដ្ឋភាពខាងក្នុង
ទិដ្ឋភាពខាងក្នុង
ទិដ្ឋភាពខាងក្នុង
ទិដ្ឋភាពខាងក្នុង
ទិដ្ឋភាពខាងក្នុង
ទិដ្ឋភាពខាងក្នុង
ទិដ្ឋភាពខាងក្នុង
ទិដ្ឋភាពខាងក្នុង
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T