ដូចកូនក្រមុំជ័រ! ពេល ឌុច លីដា គ្រងឈុតកូនក្រមុំ បែបមូស្លីម ពិតជាស្អាតខ្លាំង

//s5.kh1.co/7f/7f188f149f98b20e3f46be31a34b606ea46bfcf0.jpg
តារា & កម្សាន្ដ

 ២០-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាន់តែទាក់ទាញ ពីទស្សនិកជនទ្វេដង នៅពេលតារាសម្តែងស្រី ឌុច លីដា គ្រងឈុតក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍បែបមូស្លីម។

ភ្នំពេញ៖ តារាសម្ដែងកែវភ្នែកធំៗ ឌុច លីដា ធ្លាប់តែមានភាពលេចធ្លោខ្លាំង តាមរយៈការស្លៀកពាក់សិចស៊ី បញ្ចេញដើមទ្រូង និងសាច់សខ្ចី ជាពិសេសនោះនាងតែងតែ ជាចំណុចទាក់ទាញជានិច្ច ដើម្បីទទួលបានការចាប់អារម្មណ៍ពីមហាជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងមួយរយៈចុងក្រោយនេះ តារាសម្ដែង ស្រីល្បីឈ្មោះរូបនេះ  បានងាកមកតុបតែងខ្លួន ក្នុងឈុតសម្លៀកបំពាក់ កូនក្រមុំបែបប្រពៃណីមូស្លីម រឹតតែទទួលបានការចាប់អារម្មណ៍ ពីទស្សនិកជនទ្វេដងថែមទៀត ព្រោះពិតជាស្រស់ស្អាត ស្រគត់ស្រគំ គួរឲ្យចង់គយគន់។

ក្នុងនោះផងដែរ​ តារាស្រីរូបនេះ បានបង្ហាញឲ្យ ឃើញក្នុងសម្លៀកបំពាក់ប្រពៃណីមួយនេះ ជាមួយការតុបតែង បែបបង់កន្សែងរុំក្បាល «Hijab» ក្នុងឈុតកូនក្រមុំដ៏ស្រស់ស្អាត​ ថែមទាំងបំពាក់ គ្រឿងអលង្ការលើដងខ្លួន ដែល​មើល​ទៅ​ពិត​ជា​អស្ចារ្យ លេចធ្លោស្អាតប្លែកខ្លាំង។

យ៉ាងណាមិញនេះ មិនមែនជាលើកទី១ទេ ដែល ឌុច លីដា បញ្ចញរូបរាងក្នុងសម្លៀកបំពាក់កូនក្រមុំ ដ៏ស្រស់ស្អាតសុភាពរាបសារបែបនេះ គ្រាន់តែលើកនេះ តារាស្រីសម្ដីពីរោះ រូបនេះ កាន់តែស្អាតប្លែក ក្នុងឈុតសម្លៀកបំពាក់អាពាហ៍ពិពាហ៍បែបមូស្លីមបែបនេះ៕

ប្រភពរូបភាព៖ Lanyka Wedding

សូមទស្សនារូបខាងក្រោម៖

 ឌុច លីដា
 ឌុច លីដា
 ឌុច លីដា
 ឌុច លីដា
 ឌុច លីដា
 ឌុច លីដា
 ឌុច លីដា ក្នុងឈុតកូនក្រមុំមូស្លីម
 ឌុច លីដា ក្នុងឈុតកូនក្រមុំមូស្លីម
 ឌុច លីដា ក្នុងឈុតកូនក្រមុំមូស្លីម
 ឌុច លីដា ក្នុងឈុតកូនក្រមុំមូស្លីម
 ឌុច លីដា ក្នុងឈុតកូនក្រមុំមូស្លីម
 ឌុច លីដា ក្នុងឈុតកូនក្រមុំមូស្លីម
 ឌុច លីដា ក្នុងឈុតកូនក្រមុំមូស្លីម
 ឌុច លីដា ក្នុងឈុតកូនក្រមុំមូស្លីម
ឌុច លីដា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T