ក្រោយលោក​តា​ព្រឹទ្ធាចារ្យ ព្រីង សាឃ​ន ​បានទទួលមរណៈភាព ណុប បាយ៉ារិទ្ធ បង្ហោះសាររំលែក​ទុក្ខយ៉ាងក្រៀមក្រំបែបនេះ

//s5.kh1.co/a0/a0af3eac207ac000fb0d24a3c7c493aa54efb00b.jpg
នារី

 ២០-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

លោក​តា​ព្រឹទ្ធាចារ្យ ព្រីង សាឃ​ន ​បានទទួលមរណៈភាព នៅ​យប់​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០​នេះ

ភ្នំពេញ៖  មហាជនប្រាកដជាបានស្គាល់ហើយ លោកតា​ព្រឹទ្ធាចារ្យ ព្រីង សាឃ​ន ដែលលោកជា​ព្រឹទ្ធាចារ្យ​សិល្បៈ​មួយរូប ពោរពេញ​ទៅដោយ​ទេពកោសល្យ ដែលចេះទាំងរបាំ ល្ខោន ភាពយន្ត យីកេ ហើយលោកក៏នូវមាន​ស្នាដៃ​ជាច្រើន​ទៀត។ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយនោះ កាលពីម្សិលមិញនេះ លោកតា ព្រីង សាឃ​ន បានទទួល​មរណភាព​ហើយ នេះ​បើតាម​ការបង្ហោះជាព័ត៌មាន​លើគេហទំព័រហ្វេសបុក របស់​តារា​ចម្រៀង ​ណុប បា​យ៉ា​រិ​ទ្ធ នៅ​យប់​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០​នេះ ដើម្បី​ជា​ការ​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស​អ្នក​សិល្បៈ​រួម​អាជីព​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះ លោក ណុប បាយ៉ារិទ្ធ បានសរសេរលើគេហទំព័រហ្វេសបុកផ្ទាល់ខ្លួនថា៖ សូមចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់មរតកមនុស្សរស់ លោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន ជាព្រឹទ្ធាចារ្យសិល្បៈដែលពោពេញទៅដោយទេពកោសល្យ ភាពយន្ត របាំ ល្ខោន យីកេ និងស្នាដៃជាច្រើនទៀត ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានចាំពីទេពកោសល្យសម្តែងរបស់លោកតាយ៉ាងច្បាស់ តាមរយៈ តួរអង្គ «តាជូជក់» នៅក្នុងយីកេររឿងព្រះវេសន្តរកំឡុងឆ្នាំ៨០ជាង ។ ហើយក៏មានស្នាដៃជាច្រើនទៀតដែលលោកតាបានបន្សល់ទុក។

ក្នុងនោះដែរ លោកតាក៏បានសម្តែងភាពយន្តដែលខ្ញុំបាទធ្លាប់សម្តែងគឺរឿង «ភូមិគ្រឹះចម្លែក» និងនៅក្នុង MV បទចម្រៀងរបស់ខ្ញុំយើងជាអ្នកស្រែត្រូវជឿអ្នកស្រែដូចគ្នា» សូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោកតា សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

 លោកតា​ព្រឹទ្ធាចារ្យ ព្រីង សាឃ​ន
 លោកតា​ព្រឹទ្ធាចារ្យ ព្រីង សាឃ​ន
 លោកតា​ព្រឹទ្ធាចារ្យ ព្រីង សាឃ​ន
 លោកតា​ព្រឹទ្ធាចារ្យ ព្រីង សាឃ​ន
 លោកតា​ព្រឹទ្ធាចារ្យ ព្រីង សាឃ​ន
 លោកតា​ព្រឹទ្ធាចារ្យ ព្រីង សាឃ​ន
 លោកតា​ព្រឹទ្ធាចារ្យ ព្រីង សាឃ​ន
 លោកតា​ព្រឹទ្ធាចារ្យ ព្រីង សាឃ​ន
 លោកតា​ព្រឹទ្ធាចារ្យ ព្រីង សាឃ​ន
 លោកតា​ព្រឹទ្ធាចារ្យ ព្រីង សាឃ​ន
 លោកតា​ព្រឹទ្ធាចារ្យ ព្រីង សាឃ​ន
 លោកតា​ព្រឹទ្ធាចារ្យ ព្រីង សាឃ​ន
 លោកតា​ព្រឹទ្ធាចារ្យ ព្រីង សាឃ​ន
 លោកតា​ព្រឹទ្ធាចារ្យ ព្រីង សាឃ​ន
 លោកតា​ព្រឹទ្ធាចារ្យ ព្រីង សាឃ​ន
 លោកតា​ព្រឹទ្ធាចារ្យ ព្រីង សាឃ​ន
សំណេរទាំងស្រុង របស់ ណុប បាយ៉ារិទ្ធ
សំណេរទាំងស្រុង របស់ ណុប បាយ៉ារិទ្ធ
SAO CHORN
JHORNY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T