ហេតុតែស្រេកទឹកខ្លាំង! កំប្រុកមួយក្បាលនេះ ក្រោកឈរសុំទឹកពីក្មេងផឹក និងផឹករហូតដល់អស់ពីដប (មានវីដេអូ)

//s5.kh1.co/7a/7a87996c041dc4bd07b9c8f3eb9bf54b03f003da.png
សង្គម

 ១៩-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្មេងប្រុសម្នាក់កំពុងឈរកាន់ដបទឹក ស្រាប់តែមានកំប្រុកមួយក្បាល បានដើរទៅក្បែរ និងក្រោកឈរ ដោយលើកក្រញាំខាងមុខឡើង ដើម្បីសុំទឹកផឹក។

បរទេស៖ ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានសម្ដែងនូវការអាណិតអាសូរយ៉ាងខ្លាំង ជុំវិញវីដេអូឃ្លីបមួយ ដែលបង្ហាញពីសកម្មភាពកំប្រុកមួយក្បាល ក្រោកឈរសុំទឹកពីក្មេងផឹក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វីដេអូឃ្លីបនោះ ត្រូវបានថតឡើងនៅលើដងផ្លូវមួយកន្លែង មិនច្បាស់ពីទីតាំងឡើយ តែគេជឿជាក់ថា អ្នកដែលនៅក្នុងឃ្លីបវីដេអូ គឺជាជនជាតិអាមេរិក និងយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

យោងតាមឃ្លីបវីដេអូបង្ហាញឲ្យឃើញថា ខណៈពេលក្មេងប្រុសម្នាក់កំពុងឈរកាន់ដបទឹក ស្រាប់តែមានកំប្រុកមួយក្បាល បានដើរទៅក្បែរ និងក្រោកឈរ ដោយលើកក្រញាំខាងមុខឡើង ដើម្បីសុំទឹកផឹក។ ឃើញដូច្នេះ ក្មេងប្រុសក៏បានឲ្យទឹកទៅកាន់កំប្រុកផឹក រហូតដល់វាផឹកអស់ពីដបតែម្ដង។ ហើយបន្ទាប់ពីផឹករួច កំប្រុកបានរត់ចេញឆ្ងាយពីហ្វូងមនុស្សបាត់ទៅ។

យ៉ាងណាមិញ ក្រោយពីវីដេអូទទួលបានភាពល្បីល្បាញ និងមានអ្នកចុចចូលទស្សនារហូតដល់ទៅជាង៧សែនដងរួចមក មានមហាជនមួយចំនួនបានបញ្ចេញមតិ ដោយលើកឡើងថា សត្វដែលរស់នៅក្នុងទីក្រុង គឺមានប្រាជ្ញាឆ្លាតជាងសត្វរស់នៅក្នុងព្រៃ ដោយវាចេះវិធីទំនាក់ទំនងជាមួយមនុស្ស ដើម្បីសុំនូវអ្វីមួយដែលវាចង់បាន៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

កំប្រុកកំពុងសុំទឹកផឹក
កំប្រុកកំពុងសុំទឹកផឹក
កំប្រុកកំពុងសុំទឹកផឹក
កំប្រុកកំពុងសុំទឹកផឹក
កំប្រុកកំពុងផឹកទឹក
កំប្រុកកំពុងផឹកទឹក
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T