ប្រទះឃើញ ក្រពើជិតផុតពូជរាប់រយក្បាល តម្រង់ជួរដូចកងទ័ពនៅតាមច្រាំងទន្លេប្រទេសឥណ្ឌា

//s5.kh1.co/0e/0e48fe1909b47b77807f6a4d69ad12f5683c9949.jpg
សង្គម

 ១៩-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កូនក្រពើពូជ Gharial រាប់រយក្បាលមានអាយុប្រហែល២០ថ្ងៃ ដែលជាពូជក្រពើប្លែកពីគេនៅអាស៊ីខាងត្បូង ត្រូវបានគេប្រទះឃើញនៅពេលពួកវាកំពុងប្រមូលផ្ដុំគ្នាដូចកងទ័ពតូចមួយ...

ឥណ្ឌា៖ កូនក្រពើពូជ Gharial រាប់រយក្បាល មានអាយុប្រហែល២០ថ្ងៃ ដែលជាពូជក្រពើប្លែកពីគេនៅអាស៊ីខាងត្បូង ត្រូវបានគេប្រទះឃើញនៅពេលពួកវាកំពុងប្រមូលផ្ដុំគ្នាដូចកងទ័ពតូចមួយ នៅតាមច្រាំងទន្លេ Chambal ក្នុងរដ្ឋ Rajasthan ប្រទេសឥណ្ឌា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Shivang Mehta អាយុ ៣៩ឆ្នាំ ជាអ្នកថតរូបមកពីទីក្រុងដេលី ប្រទេសឥណ្ឌាបាននិយាយថា៖

ពេលខ្ញុំចូលមកជិតច្រាំងទន្លេ ខ្ញុំមើលទៅកូនក្រពើ Gharial ហាក់ដូចជារថក្រោះ ដែលកំពុងតម្រង់ជួរគ្នាយ៉ាងល្អឥតខ្ចោះអីចឹង។ ខ្ញុំមិនរំពឹងថា នឹងបានឃើញកងទ័ពនៃកូនក្រពើទើបញាស់បែបនេះទេ វាអស្ចារ្យណាស់។

  លោក Shivang Meht

ជាទូទៅក្រពើពូជ Gharial ភេទញីអាចមានពងចន្លោះពី១០ ទៅ ៦០ពង នៅពេលមានផ្ទៃពោះ ហើយរយៈពេល៧០ថ្ងៃក្រោយ ទើបពងនោះញាស់ ប៉ុន្ដែកូនក្រពើនឹងបន្ដរស់នៅជាមួយមេជាច្រើនខែតទៅទៀត លុះរឹងដៃរឹងជើងហើយអាចរកចំណីដោយខ្លួនឯង។

ពេលទើបញាស់ដំបូង កូនក្រពើមានប្រវែង ១៥.៤អុីញ (ជិត៤០សង់ទីម៉ែត្រ) ធំជាងក្រពើពូជដទៃ ហើយពួកវាត្រូវចំណាយពេល ឆ្នាំទើបអាចលូតលាស់ដល់ធំពេញវ័យ ប៉ុន្ដែក្រពើខ្លះអាចត្រូវការពេលរហូតដល់ ១០ឆ្នាំក៏មាន។ ខណៈដែលរបបអាហាររបស់ក្រពើពេញវ័យគឺ ត្រី តែដោយឡែកសម្រាប់កូនក្រពើមានដូចជា សត្វល្អិត ក្ដាម បង្កង និងកង្កែបជាដើម។

គួរឲ្យដឹងដែរថា Gharial ជាពូជក្រពើនៅអាស៊ី ដែលយើងអាចសំគាល់ក្រពើប្រភេទនេះបាន ដោយសារមាត់ដ៏វែងរបស់វា ហើយវារស់នៅអាស៊ីខាងត្បូង តែពេលនេះគេប្រទះឃើញមានតែក្នុងប្រទេសឥណ្ឌា និងនេប៉ាល់ប៉ុណ្ណោះ។

សូមទស្សនារូបភាពខាងក្រោម៖

ហ្វូងកូនក្រពើ
ហ្វូងកូនក្រពើ
ហ្វូងកូនក្រពើ
ហ្វូងកូនក្រពើ
ហ្វូងកូនក្រពើ
ហ្វូងកូនក្រពើ
ហ្វូងកូនក្រពើ
ហ្វូងកូនក្រពើ
កូនក្រពើ
កូនក្រពើ
កូនក្រពើ
កូនក្រពើ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៧ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T