មើលទិដ្ឋភាពផ្ទះលំហែ Ken Theeradeth គ្រាន់តែឃើញ ក៏ចង់រស់នៅដែរ

//s5.kh1.co/32/323ca23e246bfad79a30844619bafafa04de1358.jpg
តារា & កម្សាន្ដ

 ១៩-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បើកបង្ហាញផ្ទះលំហែកាយរបស់ តារាប្រុស Ken Theeradeth ឃើញហើយពិតជាគួរឲ្យចង់រស់នៅ ព្រោះថា ទីនោះ ពោរពេញទៅដោយធម្មជាតិ និងបរិយាកាសល្អខ្លាំងបំផុត។

ថៃ៖ ស្របពេលការងារសិល្បៈបច្ចុប្បន្ន កាន់តែជោគជ័យខ្លាំង ក្រោយប្រឡូកក្នុងវិស័យភាពយន្តជាង២០ឆ្នាំប្លាយមកនេះ តារាសម្ដែងជើងចាស់របស់ថៃ លោក  Ken Theeradeth កាន់តែកាក់កប លុយចូលរាប់មិនអស់ ដោយសល់ផ្ទះជាច្រើនកន្លែង មានឡាន មានរបស់ប្រើប្រាស់ទំនើបៗ រស់នៅជាមួយប្រពន្ធកូន យ៉ាងមានក្ដីសុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះផងដែរ ក្នុងពេលថ្មីៗនេះ បើតាមប្រភពព័ត៌មានរបស់ TVPool បានបើកបង្ហាញរូបភាពជាច្រើន ដោយបង្ហាញពីទិដ្ឋភាព ខ្លះៗ នៃផ្ទះរបស់កំពូលតារាសម្ដែងប្រុសជួរមុខរូបនេះ ដែលផ្ទះនោះជាផ្ទះលំហែកាយមួយកន្លែងទៀត ស្ថិតនៅក្នុងខេត្ត Khao Yai ប្រទេសថៃ។

អ្វីដែលទាក់ទាញបំផុត នៃផ្ទះលំហែកាយរបស់ Ken និងគ្រួសារនេះ គឺយើងសង្កេតឃើញថា បរិយាកាសនៃជុំវិញបរិវេនផ្ទះទាំងមូល គឺមានទេសភាពស្រស់ស្អាតគ្រប់ប្លង់ ពោរពេញដោយធម្មជាតិ គួរឲ្យចង់រស់នៅបំផុត។

ស្របពេលនោះដែរ បន្ទាប់ពីបានឃើញការបង្ហាញនូវរូបភាពទាំងនោះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល និងនាំគ្នាលាន់មាត់សរសើរពីសម្រស់ដ៏ស្រស់ត្រកាលនៃវីឡាលំហែកាយរបស់តារាប្រុសរូបនេះ ស្ទើរគ្រប់គ្នាផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

Ken Theeradeth
Ken Theeradeth
Ken Theeradeth និងគ្រួសារ
Ken Theeradeth និងគ្រួសារ
Ken Theeradeth និងគ្រួសារ
Ken Theeradeth និងគ្រួសារ
ទិដ្ឋភាពផ្ទះរបស់ Ken Theeradeth 
ទិដ្ឋភាពផ្ទះរបស់ Ken Theeradeth 
ទិដ្ឋភាពផ្ទះរបស់ Ken Theeradeth 
ទិដ្ឋភាពផ្ទះរបស់ Ken Theeradeth 
ទិដ្ឋភាពផ្ទះរបស់ Ken Theeradeth 
ទិដ្ឋភាពផ្ទះរបស់ Ken Theeradeth 
ទិដ្ឋភាពផ្ទះរបស់ Ken Theeradeth 
ទិដ្ឋភាពផ្ទះរបស់ Ken Theeradeth 
ទិដ្ឋភាពផ្ទះរបស់ Ken Theeradeth 
ទិដ្ឋភាពផ្ទះរបស់ Ken Theeradeth 
ទិដ្ឋភាពផ្ទះរបស់ Ken Theeradeth 
ទិដ្ឋភាពផ្ទះរបស់ Ken Theeradeth 
ទិដ្ឋភាពផ្ទះរបស់ Ken Theeradeth 
ទិដ្ឋភាពផ្ទះរបស់ Ken Theeradeth 
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T