ព្រលឹងចុងសក់! ស្ត្រីម្នាក់កំពុងដេកសុខៗ ស្រាប់តែរលំដើមឈើមកពីលើ តែសំណាងកូនស្រែកប្រាប់ទាន់ (មានវីដេអូ)

//s5.kh1.co/8d/8de1d5ca57cc94ea19d6a1ff814042ea02367bb0.jpg
សង្គម

 ១៨-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ មានហេតុការណ៍ដ៏ព្រឺព្រួចមួយ កើតឡើងនៅក្បែរអាងទឹកមួយកន្លែង ដែលស្ត្រីម្នាក់ស្ទើរតែបាត់បង់ជីវិតទាំងកណ្ដាលថ្ងៃត្រង់ទៅហើយ ...

អាមេរិក៖ ថ្មីៗនេះ មានហេតុការណ៍ដ៏ព្រឺព្រួចមួយ បានកើតឡើងនៅក្បែរអាងទឹកមួយកន្លែង ដោយស្ត្រីម្នាក់ស្ទើរតែបាត់បង់ជីវិតទាំងកណ្ដាលថ្ងៃត្រង់ទៅហើយ ខណៈពេលដែលនាងកំពុងតែដេកអានសៀវភៅនៅលើកៅអីសុខៗ ក៏ស្រាប់តែមានឈឺងាប់មួយដើមរលំពីលើពេញទំហឹង ប៉ុន្ដែអាយុថ្លៃត្រូវកូនៗស្រែកប្រាប់ហើយរត់គេចខ្លួនទាន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍នេះ បានកើតឡើងនៅក្នុងទីក្រុង Alpharetta រដ្ឋ Georgia សហរដ្ឋអាមេរិក ខណៈពេលដែលស្ត្រី​ មិនបញ្ចេញអត្ដសញ្ញាណខាងលើ កំពុងដេកអាំងថ្ងៃយ៉ាងស្រណុកសុខស្រួល ហើយកូនៗរបស់គាត់ពីរនាក់ ក៏កំពុងលេងទឹកយ៉ាងសប្បាយរីករាយផងដែរ។ ប៉ុន្ដែមួយរំពេចក្រោយមក ស្រាប់តែមានស្នូរនៃដើមឈើរលំមក ហើយកូនប្រុសរបស់គាត់ម្នាក់ បានស្រែកថា «ម៉ាក់រត់» ស្ត្រីជាម្ដាយក៏ដាក់មេផាយ លោតចុះពីកៅអីនោះយ៉ាងប្រញាប់ ហើយគេចខ្លួនបានដោយសុវត្ថិភាពតែម្ដង។

គួរឱ្យដឹងផងដែរថា ហេតុការណ៍ខាងលើនេះ ត្រូវថតបានដោយកាមេរ៉ាសុវត្ថិភាពនៅពីថ្ងៃកើតហេតុ ថ្ងៃទី ខែ កក្កដា កន្លងថ្មីៗនេះ រួចបានចែកចាយទៅលើបណ្ដាញសង្គម និងទទួលបានការចាប់អារម្មណ៍ជាខ្លាំង៕

សូមទស្សនារូបភាព និងវិដេអូខាងក្រោម៖

កន្លែងកើតហេតុ
កន្លែងកើតហេតុ
កន្លែងកើតហេតុ
កន្លែងកើតហេតុ
ដើមឈើដែលរលំ
ដើមឈើដែលរលំ
ដើមឈើដែលរលំ
ដើមឈើដែលរលំ
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T