ពិធីសម្ពោធសាកល្បងរបស់ក្រុមហ៊ុន Southern Cable Cambodia

//s5.kh1.co/fd/fd0212218ff7c3924d5b41561bc9d3e39b3830b2.jpg
សង្គម

 ១៨-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីថ្ងៃទី ១៧ និង១៨ ខែកក្កដា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុននាំចូលខ្សែភ្លើងពីប្រទេសម៉ាឡេស៊ីបានប្រារព្ធពិធីសម្ពោធសាកល្បងនូវក្រុមហ៊ុនរបស់ខ្លួន មានឈ្មោះថា Southern Cable Cambodia Co., LTD ដោយមានការចូលរួមយ៉ាងច្រើនកុះកពីដៃគូរអជីវកម្ម វិស្វករ អ្នកសាងសង់ អ្នកតំណាងចែកចាយ និងម្ចាស់ដេប៉ូលក់ទូទាំងប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់ក្រុមហ៊ុន មិនត្រឹមតែមានការចែកចាយលក់ក្នុងតំបន់អាស៊ីអាគ្នេយ៍តែប៉ុណ្ណោះទេ ក្រុមហ៊ុន Southern Cable ថែមទាំងបានចែកចាយលក់ក្នុងបណ្តារប្រទេសធំៗជាច្រើនជុំវិញពិភពលោក ដូចជាក្នុងសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសចិនជាដើម។ គួររម្លឹកដែរថា ក្រុមហ៊ុន Southern Cable Cambodia ទើបតែចូលមកក្នុងប្រទេសកម្ពុជាបានជាងមួយឆ្នាំតែប៉ុណ្ណោះ ក៏ប៉ុន្តែគេសង្កេតឃើញសន្ទុះនៃការគាំទ្រ មានការកើនឡើងគួរឲ្យកត់សម្គាល់ ព្រោះថាក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះ និងមានផលិតផលដែលមានគុណភាពផងដែរ។

ពិធីសម្ពោធសាកល្បងរបស់ក្រុមហ៊ុន Southern Cable Cambodia
ពិធីសម្ពោធសាកល្បងរបស់ក្រុមហ៊ុន Southern Cable Cambodia

ក្នុងនោះដែរ លោក Franky ដែលជានាយកប្រត្តិបត្តិ ក្រុមហ៊ុន Southern Cable Cambodia Co., LTD ផ្ទាល់ បានមានប្រសាសន៍ក្នុងពិធីសម្ពោធសាកល្បងនេះថា៖ 

មុនពេលដែលឈានចូលក្នុងទីផ្សារប្រទេសកម្ពុជា ខ្ញុំបានសិក្សាររួចជាស្រេចពីសក្កានុពលនៃប្រទេសកម្ពុជា ទៅលើវិស័យអគ្គីសនី ហើយមិនត្រឹមតែប៉ុណ្ណោះ ខ្ញុំសម្លឹងឃើញថា GDP ក្នុងប្រទេសនេះមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ និងមានការបន្តរីកចម្រើននៅលើគ្រប់វិស័យទាំងអស់។ ចំណែកហេតុផលផ្សេងទៀត ពេលដែលខ្ញុំនៅប្រទេសម៉ាឡេស៊ី និងមិនទាន់បង្កើតរោងចក្រនៅទីនេះ ក៏មានប្រជាជនកម្ពុជាជាច្រើន បានធ្វើការបញ្ជារទិញខ្សែអគ្គីសនីពី ប្រទេសម៉ាឡេស៊ី ដែលទាំងនេះជាហេតុផលជំរុញឲ្យខ្ញុំចូលមកទីផ្សារប្រទេសកម្ពុជា ព្រោះវាជាពេលវេលាដ៏សាកសមបំផុត។

លោក Franky
ពិធីសម្ពោធសាកល្បងរបស់ក្រុមហ៊ុន Southern Cable Cambodia
ពិធីសម្ពោធសាកល្បងរបស់ក្រុមហ៊ុន Southern Cable Cambodia
ពិធីសម្ពោធសាកល្បងរបស់ក្រុមហ៊ុន Southern Cable Cambodia
ពិធីសម្ពោធសាកល្បងរបស់ក្រុមហ៊ុន Southern Cable Cambodia

ក្រុមហ៊ុន Southern Cable Cambodia មានការនាំចូលខ្សែភ្លើងរោងចក្រពី Southern Cable  មកពីប្រទេសម៉ាឡេស៊ី ជាច្រើនប្រភេទដូចជា ខ្សែ Low voltage ខ្សែ High & Medium Voltage ខ្សែ Fire Resistance ខ្សែរ Overhead & Aerial Bundle ខ្សែ Control & Instrument ខ្សែ Coaxial & LAN និងខ្សែភ្លើងគុណភាពខ្ពស់ពិសេសៗ ជាច្រើនប្រភេទបន្ថែមទៀត ដើម្បីបំពេញតម្រូវការអតិថិជនរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា បើទោះជាពេលនេះ ក្នុងប្រទេសកម្ពុជា កំពុងតែទទួលរងជំងឺរាតត្បាត Covid-19 យ៉ាងណាក្តី ក៏ប៉ុន្តែសម្រាប់ក្រុមហ៊ុន Southern Cable Cambodia នៅតែមានស្តុកឲខ្សែភ្លើងជាច្រើនគ្រប់ប្រភេទទាំងអស់ ក្នុងការផ្គត់ផ្គង់ជូនអតិថិជនមិនឲ្យខាតពេលវេលារង់ចាំយូរនោះឡើយ។

បន្ថែមពីនេះ សម្រាប់ឃ្លាំងក្រុមហ៊ុន Southern Cable Cambodia មានទីតាំងនៅ ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជនីភ្នំពេញ និងការិយាល័យ មានទីតាំងនៅផ្ទះលេខ ១៤៨ ផ្លូវម៉ៅសេទុង អាគារ K1 ជាន់ទី៤ Unit 4B សង្កាត់ទួលទំពូង២ ខណ្ឌ ច្បារមន រាជធានីភ្នំពេញ៕
ទំនាក់ទំនង ៖
Tel : (+855) 76 416 1599 | (+855) 76 416 1600

Email : [email protected]

Website : southerncable.com.kh

Facebook : Southern Cable Cambodia Co., LTD

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T