Pope Thanawat និង Bella Ranee បង្ហើប​រឿងភាគ​​ថ្មី​​ដែល​គ្រោង​ផ្សាយ​ក្នុង​ស្រុក​ថៃ និងនៅចិន​ផង​ដែរ

//s5.kh1.co/47/47b358806f736533f5a0d3b9ea19a3fcd2c3ef89.gif
នារី

 ១៧-កក្កដា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

មុននេះបន្តិចក្រុម Maker J បានធ្វើការបង្ហោះរូប Pope Thanawat និង Bella Ranee ខណៈពេលដែល​អ្នកទាំងពីរ​កំពុង​បំពេញការងារនៅក្នុងស្ទីឌីយូ

ថៃ៖ មុននេះបន្តិចក្រុម Maker J បានធ្វើការបង្ហោះរូប Pope Thanawat និង Bella Ranee ខណៈពេលដែល​អ្នកទាំងពីរ​កំពុងបំពេញការងារនៅក្នុងស្ទីឌីយូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមឲ្យដឹងនៅក្នុងរូបថតនោះផងដែរ លោក Pope Thanawat និងកញ្ញា Bella Ranee បានថតចម្រៀងជា​សម្លេងនៅក្នុងរឿងមួយ ដែលមានចំណងជើងថា “Roy Leh Marnya”។

សម្រាប់រឿងភាគនេះផងដែរ គឺបានបញ្ចប់ការថតអស់រយៈពេលយូរគួរសមមកហើយ។ ហើយសង្ឃឹមថាគ្រោងនឹងចាក់​ផ្សាយនាពេលឆាប់ៗនេះនៅលើកញ្ចក់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ3 និងនៅក្នុងប្រទេសចិនផងដែរ។

គួរបញ្ជាក់ផងដែរថា នៅក្នុងរូបថតនោះផងដែរ សង្កេតឃើញមានអ្នកគាំទ្រជាច្រើនបាននិយាយថា ពួកគេពិតជា​កំពុង​រង់ចាំបទចម្រៀងថ្មីរបស់លោក Pope Thanawat និងកញ្ញា Bella Ranee។ រីឯអ្នកគាំទ្រផ្សេងទៀតបាននិយាយថា ពួកគេក៏ទន្ទឹងរង់ចាំរឿងភាគថ្មីនេះផងដែរ៕

  លោក Pope Thanawat
  លោក Pope Thanawat
  កញ្ញា Bella Ranee
  កញ្ញា Bella Ranee
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T