ក្រោយចេញពីផលិតកម្មថោន មាស សុខសោភា បង្ហោះសារបែបនេះ ទៅកាន់អ្នកគាំទ្ររបស់ខ្លួន

//s5.kh1.co/40/4090ca587673a51aacd12dc42553c47199965eb1.gif
នារី

 ១៧-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មាស សុខសោភា បង្ហោះសារមួយនៅលើហ្វេសប៊ុក

ភ្នំពេញ៖ អតីតកំពូលតារាចម្រៀងប្រចាំផលិតកម្មអឹម និងផលិតកម្មថោន កញ្ញា មាស សុខសោភា ដែលជាម្ចាស់បទល្បីៗជាច្រើនដូចជា បទ 1000រាត្រី , ម្នាក់ឯងមិនស្លាប់ទេ, លើកលោកនេះខ្ញុំស្រលាញ់ម៉ាក់ខ្ញុំជាងគេ និងបទល្បីៗជាច្រើនទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃទី ៩ ខែមិថុនា កន្លងថ្មីៗនេះ កញ្ញា មាស សុខសោភា បានប្រកាសចាកចេញពីផលិតកម្មថោន ប៉ុន្តែនៅក្នុងសារនោះ អ្នកនាងមិនបានបញ្ជាក់ថា កញ្ញានឹងទៅផលិតកម្មណាមួយឡើយ គ្រាន់និយាយថា នឹងបន្តខិតខំប្រឹងប្រែងផលិតនូវបទចម្រៀងថ្មីៗ ដើម្បីបងប្អូនអ្នកគាំទ្រទាំងអស់គ្នា។ មិនយូរប៉ុន្មាន កញ្ញាក៏បានបញ្ចេញបទចម្រៀងថ្មីមួយទៅតាមការសន្យា ដែលមានចំណងជើងថា "ស្រណោះដៃប្តី"។

ដោយឡែកកាលពីម្សិលមិញនេះ កញ្ញា មាស សុខសោភា បានបង្ហោះសារមួយទៀតថា "នាងខ្ញុំសូមអរគុណដល់បងៗប្អូនៗអ្នកគាំទ្រទាំងអស់គ្នា ដែលបានចាត់ទុកនាងខ្ញុំជានិមិត្តរូបក្នុងចិត្ត និងតែងតែគាំទ្រនាងខ្ញុំរហូតមក ទោះបីជាអាយុកាលនាងខ្ញុំកាន់តែទៅមុខហើយក្ដីក៏អ្នកគ្រប់គ្នានៅ តែទុកនាងខ្ញុំក្នុងចិត្ត និងបេះដូងរហូតមក។ នាងខ្ញុំសប្បាយចិត្តណាស់ដែលអ្នកទាំងអស់គ្នាបានគូសរូបតុក្កតាដ៏ស្រស់ស្អាតនេះដល់នាងខ្ញុំ និងតែងតែចាត់ទុកខ្ញុំជាមនុស្សម្នាក់នៅតែស្រស់ស្អាតក្នុងចិត្តអ្នកទាំងអស់គ្នា ។ ជាចុងក្រោយនាងខ្ញុំសូមអរគុណ និងសូមអោយការគាំទ្ររបស់អ្នកទាំងអស់គ្នាមានសម្រាប់ខ្ញុំមានជារៀងរហូតមិនសាបសូន្យ"។

គួរបញ្ជាក់ផងដែរថា ទល់នឹងពេលនេះ កញ្ញា មាស សុខសោភា នៅតែមិនទាន់ប្រកាសថានឹងចូលផលិតកម្មណាមួយឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

សារដែល កញ្ញា មាស សុខសោភា បានបង្ហោះ
សារដែល កញ្ញា មាស សុខសោភា បានបង្ហោះ
កញ្ញា មាស សុខសោភា
កញ្ញា មាស សុខសោភា
កញ្ញា  មាស សុខសោភា
កញ្ញា  មាស សុខសោភា
កញ្ញា មាស សុខសោភា
កញ្ញា មាស សុខសោភា
កញ្ញា មាស សុខសោភា
កញ្ញា មាស សុខសោភា
មាស សុខសោភា
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T