កូនមួយទៅហើយ! តែសម្រស់ ឌុច លីដា នៅតែស្អាត ពេលតែងក្នុងឈុតកូនក្រមុំ

//s5.kh1.co/a2/a2fbd99008ccd1d2fd411fa792c5edf403bc2162.jpg
តារា & កម្សាន្ដ

 ១៧-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តារាសម្ដែងទទួលបានប្រជាប្រិយភាពខ្លាំងគ្រប់ទិសទីក្នុងវិស័យសិល្បៈ អ្នកនាង ឌុច លីដា នៅតែស្រស់ឆើតឆាយ ទោះមានកូនមួរួចក៏ពិតមែន។

ភ្នំពេញ៖ ក្រោយសម្រាលបានកូនប្រុសម្នាក់គួរឲ្យក្នាញ់រួចមក តារាសម្ដែង អ្នកនាង  ឌុច លីដា បានងាកមកចូលសិល្បៈវិញ ដើម្បីបង្ហាញស្នាដៃសារជាថ្មី ក្រោយចូលសិល្បៈវិញមិនបានប៉ុន្មានផង តារាស្រីរូបនេះ កាន់តែមានភាពមមាញឹកជាមួយការងារមិនចាញ់ពេលមុនៗឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ពេលនេះ អ្នកនាង ឌុច លីដា មានកូនប្រុសម្នាក់រួចក៏ពិតមែន តែបើងាកទៅមើលរូបសម្ផស្សរបស់នាងវិញ ឃើញថានៅតែមានរូបរាងស្រឡូន និងរូបសម្រស់នៅតែស្រស់ស្អាតផូរផង់ដដែ។ ម្យ៉ាងវិញទៀត តារាស្រីរូបនេះ នៅតែលេងស្ទាយ៍តែងខ្លួនស្រស់ឆើតឆាយ ខ្ញង់មិនចាញ់កាលនៅក្រមុំប៉ុន្មានឡើយ។

ជាក់ស្ដែង ថ្មីៗនេះ អ្នកនាង ឌុច លីដា ធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រជាច្រើន កាន់តែលង់នឹងសម្រស់ខ្លួនសារជាថ្មីដោយនាងបានទទួលថតសម្អាងការ ស្លៀកឈុតកូនក្រមុំ មើលទៅពិតជាស្រស់សោភា ទន់ភ្លន់សមជានារីខ្មែរតែម្ដង។ ជាពិសេស គ្រប់ឈុតដែលតារាស្រីរូបនេះ បានស្លៀកពិតជាសាកសមជាមួយនាងយ៉ាងខ្លាំង ហើយកាន់តែធ្វើឲ្យសម្រស់នាងកាន់តែលេចធ្លោ គួរឲ្យចាប់អារម្មណ៍ជាងមុនទៅទៀត។

គួរម្លឹកផងដែរថា អ្នកនាង ឌុច លីដា សម្រាលកូនមិនទាន់បានប៉ុន្មានខែផង តារាស្រីរូបនេះ ក៏ងាកទៅកាន់អាជីពចាស់ ធ្វើជាតារាសម្ដែង និងកាន់តែទទួលបានការងារច្រើនជាបន្តបន្ទាប់។ ដោយឡែក ក្រោយហ្វេនៗ បានឃើញរូបភាពតែងជាកូនក្រមុំរួច អ្នកគាំទ្រពោលពាក្យសរសើរពីសម្រស់នាងសឹងមិនដាច់ពីមាត់៕

ប្រភពរូបភាព៖ Roth Mong Koul

សូមទស្សនារូបភាពខាងក្រោម៖​

  អ្នកនាង ឌុច លីដា
  អ្នកនាង ឌុច លីដា
  អ្នកនាង ឌុច លីដា
  អ្នកនាង ឌុច លីដា
  អ្នកនាង ឌុច លីដា
  អ្នកនាង ឌុច លីដា
  អ្នកនាង ឌុច លីដា
  អ្នកនាង ឌុច លីដា
  អ្នកនាង ឌុច លីដា
  អ្នកនាង ឌុច លីដា
  អ្នកនាង ឌុច លីដា
  អ្នកនាង ឌុច លីដា
  អ្នកនាង ឌុច លីដា
  អ្នកនាង ឌុច លីដា
ឌុច លីដា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T